មនុស្ស​យ៉ាងហោចណាស់​ ៤៤​នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​នៅក្នុង​ប្រទេស​បួ​គី​ណា​ហ្វា​សូ​

2023/04/10 05:09:36 pm        420

​បួគីណាហ្វាសូ៖ ក្រុម​អាជ្ញាធរ​និយាយ​ថា ជន​ស៊ីវិល​យ៉ាងហោចណាស់​ ៤៤​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ដាច់ដោយឡែក​ពី​គ្នា​ចំនួន​២ លើ​ភូមិ​មួយ​ចំនួន​ក្នុង​ភាគ​ខាងជើង​របស់​ប្រទេស​បួគី​ណា​ហ្វា​សូ (Burkina Faso) ​ស្ថិតនៅ​តំបន់​អាហ្វ្រិក​ខាងលិច។

​លោក Rodolphe Sorgho ​អភិបាល​តំបន់​នោះ​បាន​ស្ដីបន្ទោស​ក្រុម​ភេរ​វករ​ចំពោះ​ការវាយប្រហារ​គួរ​ឲ្យ​ស្អប់ខ្ពើម និង​ឃោរឃៅ​ដោយ​ពុំបាន​បញ្ជាក់​ច្បាស់​ថា ​ក្រុម​ណាមួយ​នោះ​ឡើយ​។ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយលោក Sorgho បាន​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​បួងសួង​សូម​ឲ្យ​អ្នក​រង​របួស​ទាំងឡាយ​ឆាប់​ជាសះស្បើយ​។ មាន​មនុស្ស​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ដឹង​ពី​ឧបទ្ទវ​ហេតុនេះ ប៉ុន្តែ​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទាំងនោះ​បាន​ប្រាប់​សារព័ត៌មាន​ AFP ថា មាន​ពួក​ភេរវ​ករ​មួយ​ក្រុម​ធំ​បាន​បើក​ការវាយប្រហារ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បាន​លឺ​ស្នូរ​គ្រាប់កាំភ្លើង​ទាំង​យប់​។ ​បួ​គី​ណា​ហ្វា​សូ​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​ជាច្រើន​លើ​ពិភពលោក​ និង​បាន​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​អំពើ​ហិង្សា​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​ជីវពល​អ៊ីស្លាម​និយម មាន​សម្ព័ន្ធ​ភាព​ជាមួយ​ក្រុម​អាល់​កៃ​ដា និង​រដ្ឋ​អ៊ីស្លាម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm