បារាំង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់នៅក្នុងការបាក់ផ្ទាំងទឹកកកនៅតំបន់ភ្នំអាល់ ប្រទេសបារាំង។ វាបានកើតឡើងនៅតំបន់ភ្នំទឹកកក Armancette ក្បែរទីក្រុង Mont Blanc ប្រទេសបារាំងភាគអាគ្នេយ៍ ប្រហែលពេលថ្ងៃត្រង់កាលពីថ្ងៃអាទិត្យម៉ោងក្នុងតំបន់។

អាជ្ញាធរតំបន់បានបញ្ជាក់ថា អ្នកស្លាប់ពីរនាក់គឺជាមគ្គុទ្ទេសក៍តំបន់ភ្នំ។ មនុស្សរងរបួសជាច្រើននាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយមនុស្សពីរនាក់ទៀតនៅបាត់ខ្លួននៅឡើយ។ លោក Jean-Luc Mattel អនុប្រធានភូមិ Contamines-Montjoie ដែលនៅក្បែរនោះបាននិយាយថា ការបាក់ផ្ទាំងទឹកកកនេះគឺបណ្តាលមកពីបន្ទះក្រាស់ៗនៃព្រិលបែកចេញពីកំពូលភ្នំ។ ការស្វែងរក និងសត្វសុនខជួយសង្គ្រោះ និងក្រុមជួយសង្គ្រោះនៅលើភ្នំបានធ្វើការពេញមួយថ្ងៃ ដើម្បីព្យាយាមទៅដល់អ្នកដែលជួបគ្រោះថ្នាក់ ដែលទាំងអស់ត្រូវបានគេគិតថាជាអ្នកជិះស្គីនៅជនបទ។ ការស្វែងរកអ្នកបាត់ខ្លួនពីរនាក់ត្រូវបានគេរំពឹងថានឹងបន្តនៅថ្ងៃចន្ទនេះ។ លោក Mattel បាននិយាយថា កម្រិតហានិភ័យកាលពីព្រឹកថ្ងៃអាទិត្យគឺមានស្ថានភាពខ្លាំង ហើយមគ្គុទ្ទេសក៍ទាំងពីរនាក់ជាពលរដ្ឋក្នុងតំបន់ដែលមានបទពិសោធន៍ខ្ពស់។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្តែងការអាណិតអាសូរចំពោះជនរងគ្រោះក្នុងឧបត្តិហេតុនេះ។ មុនពេលកើតហេតុ រមណីយដ្ឋានជិះស្គីក្បែរនោះមានឈ្មោះថា Les Contamines-Montjoie បានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីជញ្ជាំងព្រិលដ៏ធំកំពុងបាក់ធ្លាក់ពីភ្នំ Dômes de Miage ដែលផ្ទាំងទឹកកកជាផ្នែកមួយនោះ។ សាក្សីម្នាក់បានប្រាប់ទូរទស្សន៍បារាំងថា នាងកំពុងឡើងភ្នំនៅពីមុខតំបន់ភ្នំទឹកកក Armancette នៅពេលនោះនាងបានឃើញការបាក់ធ្លាក់ផ្ទាំងទឹកកក ហើយបានយកទូរស័ព្ទរបស់នាងចេញដើម្បីថត៕
អត្ថបទ៖ ប៊ុនថន