ក្រុម​រដ្ឋបាល​សាលាខេត្ត​កណ្តាល​ឈ្នះ​ពានរង្វាន់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ លើក​ទី​២

2023/04/10 05:54:32 pm        111

បាល់ទាត់៖ ក្រុមបាល់ទាត់​រដ្ឋបាល​សាលាខេត្ត​កណ្តាល បាន​ក្លាយជា​ម្ចាស់​ពាន​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ "​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​លើក​ទី​២ ឆ្នាំ​២០២៣ បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាស្រុក​ពញាឮ នៅ​វគ្គ​ផ្តាច់ព្រ័ត្រនៅ​កីឡដ្ឋាន​ខេត្តកណ្តាលកាលពី​ចុង​សប្តាហ៍​កន្លងទៅ។​

​ឯកឧត្តម ធុល នាង ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បានអោយដឹងថា ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់នេះ​បានចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី​៣ ខែមីនា​រហូតដល់​ថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២៣ នៅ​កីឡាដ្ឋាន​បាល់ទាត់​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយមាន​ក្រុម​ចូលរួម​ប្រ​កួ​ក​ចំនួន​១៩ ដែលមាន​កីឡាករ​ជា​យុវជននៅតាម​បណ្តាក្រុង​-​ស្រុក​ទាំង​១១ និង​យុវជន​ក្នុង​វិស័យ​ឯកជន និង​យុវជន​ជា​សិស្សវត្ត​អារាម (​កូនសិស្សលោក​) បានដាក់ពាក្យ​ចូលរួម​ប្រកួត និង​គណៈកម្មការ​បាន​ចែកចេញជា​បួន​ចូល​(A,B,C,D) ដោយ​ក្នុង​មួយ​ពូ​លៗ​មាន​ចំនួន ​៥​ក្រុម។​ ​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាលបាន​មានប្រសាសន៍ថា ការប្រកួត​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​កីឡាករ និង​គ្រូបង្វឹក​ដើម្បី​កសាង​សមត្ថភាព បច្ចេកទេស ទេពកោសល្យ និង​ជំនាញ​វិជ្ជាជីវ​របស់ខ្លួន។ ឯក​ត្ត​ម​អភិបាលខេត្តបន្តថា ជាងនេះទៀត​ព្រឹត្តិការណ៍​កីឡា​នេះក៏​ជាការ​ផ្តល់ឱកាស​ដ៏​ល្អ ​សម្រាប់​ជួយ​បំផុសស្មារតី​មហាជន​ក្នុង​ខេត្តកណ្តាល​ឲ្យ​ស្រលាញ់​គាំទ្រ​វិស័យ​កីឡា ដែល​ស្របតាម​ពាក្យស្លោក «​ប្រជាជន​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​» ដើម្បី​ពង្រឹង​វិស័យ​កីឡា​នៅ​ខេត្ត​យើង​ឲ្យកាន់តែ​ល្បីល្បាញ តាមរយៈ​យុវជន​ខេត្តកណ្តាល​ដែលជា​មូល​ធន់​មនុស្ស​បន្តវេន ពោ​ពេញ​ដោយ​សក្តានុពល និង​ថាមពល។​

​ក្រោយ​បញ្ជ​ប់​ការប្រកួត​លោក ថន សុ​វណ្ណា អភិបាលស្រុក​ពញាឮបង្ហាញ​ចំណាប់អារម្មណ៍​ថា ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​អភិបាលខេត្ត​លើក​ទី​២​នេះ បើទោះបីជា​ក្រុម​របស់លោក​មិន​ទទួលបាន​លទ្ធផល​ល្អ​ក៏ពិតមែន តែ​កីឡាករ​របស់លោកមានការ​សហការគ្នា ដោយ​បង្ហាញ​ទម្រង់​លេង​ល្អប្រសើ ប៉ុន្តែ​នៅ​ស្ទើ​បច្ចេកទេស​ជាង​ក្រុម​ដ៏​ទៃ​ខ្លះ។ ​សូមបញ្ជាក់ថា បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ អស់​ជាច្រើន​ខែ​ក្រុមបាល់ទាត់​រដ្ឋបាល​សាលាខេត្ត​កណ្តាលបាន​ក្លាយជា​ជើងឯក ចំណែក​ជើងឯក​រង​បាន​ទៅលើ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាស្រុក​ពញាឮ និង​ជា​ក្រុម​ដែល​លេង​ល្អ​ប្រកបដោយ​ក្រមសីលធម៌ ចំណែក​ក្រុមបាល់ទាត់យុវជនស្រុក​មុខកំពូលបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ស្របពេល​ក្រុមបាល់ទាត់យុវជនស្រុក​ល្វាឯមស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៤៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm