បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់ឲ្យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត រួមជាមួយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សហការជាមួយអាជ្ញាធរថៃ រកដំណោះស្រាយជូនដល់បងប្អូនពលករខ្មែរជាច្រើនពាន់នាក់ ដែលកំពុងកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ដើម្បីសម្របសម្រួលឲ្យបងប្អូនពលករដែលសម្រុកមកពីប្រទេសថៃកុំឲ្យមានការកកស្ទះរង់ចាំយូរ។
ជាមួយបញ្ហានៃការកកស្ទះខាងលើនេះ គឺបងប្អូនកំពុងរង់ចាំខាងទឹកដីថៃ ដើម្បីពិនិត្យបំពេញបែបបទឆ្លងដែនមកកម្ពុជា ហើយសមត្ថកិច្ចកម្ពុជា បានយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលពន្លឿននីតិវិធីឲ្យបងប្អូនឆាប់បានទៅដល់ផ្ទះសម្បែងនៅស្រុកកំណើតខ្លួនរបស់ខ្លួន៕



