វាយកូនគោល៖ គ្រាប់បាល់កូនគោល (golf ball) ដែល Tiger Woods បានឱ្យក្មេងប្រុសម្នាក់អាយុ ៩ឆ្នាំកាលពី ២៦ឆ្នាំមុន (១៩៩៧) លក់បានជាង ៦៤០០០ដុល្លារសហរដ្ឋអាមេរិក។
កាលនោះ Woods ឱ្យទៅក្មេងប្រុសឈ្មោះ Julian Nexsen ក្នុងការប្រកួតជុំចុងក្រោយរបស់ខ្លួន បន្ទាប់ពីធ្វើបានមួយអូវើផា (one over par) នៅឡូទី៥។ គ្រាប់បាល់នេះដាក់ដេញថ្លៃនៅថ្ងៃទី២៧ ខែមីនា ដោយចាប់ផ្តើមពីតម្លៃ ៥០០ដុល្លាររហូតដល់ ៦៤ ១២៤,៤០ដុល្លារអាមេរិក ពេលដែលការដេញថ្លៃបិទបញ្ចប់ត្រឹមថ្ងៃអាទិត្យម្សិលមិញ។ ឆ្នាំនោះជាឆ្នាំដែល Tiger Wood ឈ្នះជើងឯកដំបូង និងក្លាយជាកីឡាករក្មេងបំផុតដណ្តើមបានពាន Master៕
អត្ថបទ៖គង់ ហួន