បាល់ឱប៖ ក្រុមបាល់ឱបនូវែលសេឡង់បានកក់កៅអីនៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ២០២៤ ទីក្រុងប៉ារីស ក្រោយយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ World Sevens លើទឹកដីសិង្ហបុរី។

Brady Rush គឺជាអ្នករកបាន Try ចុងក្រោយនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលជួយឱ្យក្រុមដែលមានរហ័សនាម All Blacks ធានាបានជ័យជំនះគ្រងជើងឯក World Sevens ជាលើកដំបូងនៅលើទឹកដីសិង្ហបុរីតាំងពីឆ្នាំ២០០៥។ ក្រុមបាល់ឱបនៃកោះសាម៉ាវដែលចាញ់អាហ្សង់ទីននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តនោះមានន័យថា នូវែលសេឡង់ធានាបានកៅអីអូឡាំពិកផងដែរ។ ជ័យជំនះនេះធ្វើឱ្យនូវែលសេឡង់នាំមុខគេក្នុងតារាង Rugby World Sevens មាន ២៤ពិន្ទុ ខណៈព្រឹត្តិការណ៍ World Sevens បន្ទាប់នឹងធ្វើនៅលើទឹកដីបារាំងទីក្រុង Toulouse ខែក្រោយនេះ៕
អត្ថបទ៖នាង សុភាវុធ