អាមេរិក៖ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិកលោកស្រី Alexandria Ocasio-Cortez បាននិយាយកាលពីថ្ងៃអាទិត្យថា លោកស្រីចង់ឲ្យមានការចោទប្រកាន់ទម្លាក់តំណែងចៅក្រមតុលាការកំពូលលោក Clarence Thomas និងក្រុមទីប្រឹក្សារបស់លោកដែលត្រូវបានស៊ើបអង្កេត ក្រោយសារព័ត៌មានមួយបានហៅដំណើរកម្សាន្ត ដែលលោកបានចំណាយប្រាក់យ៉ាងច្រើនរាប់ទសវត្សរ៍មកហើយ ត្រូវបានឧបត្ថម្ភដោយម្ចាស់ជំនួយម្នាក់មកពីគណបក្សសាធារណរដ្ឋ។
លោកស្រីបានប្រាប់សារព័ត៌មាន CNN នៅក្នុងបទសម្ភាសន៍មួយថា នេះគឺជាទំនួលខុសត្រូវរបស់សភាក្នុងការបញ្ចុះបញ្ចូលថា ការស៊ើបអង្កេតស្ថិតក្នុងទម្រង់នៃការចោទប្រកាន់ទម្លាក់តំណែង។ ប៉ុន្តែលោកស្រីបានទទួលស្គាល់ថា ដំណើរការនេះប្រហែលជាមិនអាចធ្វើទៅបានទេ គណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើននៅក្នុងសភា ដែលមិនចង់ចាត់វិធានការប្រឆាំងនឹងចៅក្រមអភិរក្សនិយមរូបនេះ។ លោកស្រី Ocasio-Cortez បាននិយាយថា ពេលវេលានៃទំនាក់ទំនងរបស់លោក Thomas ជាមួយម្ចាស់ជំនួយមកពីគណបក្សសាធារណរដ្ឋ និងជាមហាសេដ្ឋីអចលនទ្រព្យលោក Harlan Crow បានបង្ហាញពីទំនាស់ផលប្រយោជន៍តាំងពីដំបូង បន្ទាប់ពីលោក Thomas បានចាប់ផ្ដើមកាន់តំណែងចៅក្រមតុលាការកំពូលកាលពីឆ្នាំ១៩៩១ មក។
សារព័ត៌មាន ProPublica បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា លោក Thomas បានទទួលយកការចំណាយដ៏ច្រើនលើដំណើរកម្សាន្តពីលោក Crow ជាច្រើនទសវត្សរ៍មកនេះ ទោះបីជាច្បាប់សហព័ន្ធតម្រូវឲ្យលាតត្រដាងរាល់ការទទួលអំណោយទាំងអស់ក៏ដោយ៕
អត្ថបទ៖ សុខមាន