ស្នូកឃ័រ៖ ការប្រកួតស្នូកឃ័រជើងឯកពភពលោក បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ខណៈ Mark Selby កំពុងនាំមុខ Shaun Murphy ១០-៧ហ្វ្រេម។ Shaun Murphy បាននាំមុខ ៥-៣ហ្វ្រេមមុនពេលដែលជើងឯកពិភពលោក ៣សម័យមិត្តរួមជាតិអង់គ្លេស Mark Selby តាមពីក្រោយវិញរហូតនាំមុខ ១០-៧ហ្វ្រេមតាមរយៈការវាយមួយឈើបាន ៨៥ពិន្ទុ, ៦៧ពិន្ទុ, ៨៦ពិន្ទុ និង ៩០ពិន្ទុ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលមានសរុប ៣៥ហ្វ្រេមនឹងបន្តនៅថ្ងៃចន្ទនេះទៀតចាប់ពីវេលាម៉ោង ៧យប់ (ម៉ោងនៅកម្ពុជា)។ រំលឹកថា Shaun Murphy ដែលឈ្នះជើងឯកពិភពលោកលើកដំបូងតាំងពីឆ្នាំ២០០៥ បានឡើងមកដល់វគ្គនេះ ក្រោយទំលាក់ជើងឯករងឆ្នាំមុន Kyren Wilson នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ Mark Selby ឡើងមកដល់វគ្គនេះ ក្រោយទំលាក់ជើងឯកឆ្នាំ២០១៥ Stuart Bingham នៅហ្វ្រេមកាត់សេចក្តី៕
អត្ថបទ៖នាង សុភាវុធ