វាយកូនគោល៖ កីឡាករវាយកូនគោលអេស្ប៉ាញ Jon Rahm បានក្លាយជាជើងឯកនៃព្រឹត្តិការណ៍វាយកូនគោលកម្មវិធីធំប្រចាំឆ្នាំ The Masters ជាលើកដំបូងក្នុងអាជីពវាយបកពីការនាំមុខរបស់ Brooks Koepka នៅថ្ងៃចុងក្រោយ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះធ្វើបាន ៣អាន់ឌើផា ៦៩ នៅថ្ងៃចុងក្រោយ និងបញ្ចប់ការប្រកួតទាំងស្រុង ១២អាន់ឌើផា យកឈ្នះអ្នកលេខ២ កីឡាករអាមេរិក Brooks Koepka ដល់ទៅ ៤អាន់ឌើផា។ Brooks Koepka បាននាំមុខគេជាស្ត្រូកមុនចាប់ផ្តើមថ្ងៃចុងក្រោយ តែធ្វើបានល្អនៅថ្ងៃចុងក្រោយតែម្តងដោយបញ្ចប់ជាមួយនឹង ៦អូវើផា និងសរុបរួម ៨អាន់ឌើផាស្មើគ្នាជាមួយមិត្តរួមជាតិ Phil Mickelson។
អតីតជើងឯក Masters កីឡាករ Jordan Spieth និង Patrick Reeds រួមជាមួយនឹង Russell Henley ធ្វើបាន ៧អាន់ឌើផាដូចគ្នា។ សូមបញ្ជាក់ថា Jon Rahm បានក្លាយជាកីឡាករអេស្ប៉ាញទី៤ ប៉ុណ្ណោះដែលឈ្នះជើងឯក The Masters បន្ទាប់ពី Seve Ballesteros ឈ្នះ ២ដង និងចុងក្រោយបំផុត Sergio Garcia ឈ្នះនៅឆ្នាំ២០១៧៕
អត្ថបទ៖នាង សុភាវុធ