គុយបា៖ ឧបនាយករដ្ឋមន្ត្រីគុយបាលោក Jorge Luis Perdomo បាននិយាយថា ជំហររបស់ប្រទេសគុយបាលើគោលការណ៍ចិនតែមួយនៅតែមិនផ្លាស់ប្តូរឡើយ ហើយលោកបានចាត់តុទំនាក់ទំនងជាមួយប្រទេសចិនថាជាបងប្អូន។

ឧបនាយករដ្ឋមន្ត្រីរូបនេះបានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៣០ ខែមីនា សម្រាប់ដំណើរទស្សនកិច្ចការងាររយៈពេលមួយសប្តាហ៍ ហើយបានជួបជាមួយអាជ្ញាធរ និងក្រុមហ៊ុនចិនក្នុងវិស័យកិច្ចសហប្រតិបត្តិការសំខាន់ៗ។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN) លោក Perdomo បានបញ្ជាក់ឡើងវិញនូវជំហររបស់ប្រទេសគុយបាចំពោះគោលការណ៍ចិនតែមួយ។ ជាប្រវត្តិសាស្ត្រប្រទេសគុយបាបានគោរព និងទទួលស្គាល់គោលនយោបាយចិនតែមួយជាគោលនយោបាយសំខាន់របស់រដ្ឋចិន។
គោលជំហររបស់គុយបាចំពោះគោលនយោបាយចិនតែមួយនៅតែមិនផ្លាស់ប្តូរ។ គុយបា និងចិនគឺប្រទេសជិតស្និទ្ធដូចបងប្អូន។ សម្រាប់ពួកយើងគឺមានតែប្រទេសចិនមួយគត់ ហើយនេះគឺជាគោលការណ៍ដែលយើងប្រកាន់ខ្ជាប់ ហើយយើងនឹងបន្តការពារវា ជាផ្នែកនៃគោលនយោបាយការបរទេសរបស់យើងនៅពេលអនាគត៕
អត្ថបទ៖ ប៊ុនថន