ឥណ្ឌា ៖ សម្តេច ដាឡៃ ឡាម៉ា បានសុំអភ័យទោស បន្ទាប់ពីវីដេអូមួយបានបែកធ្លាយ បង្ហាញពីមេដឹកនាំសាសនាថើបបបូរមាត់កុមារម្នាក់ ហើយបន្ទាប់មកបានសុំឱ្យកុមារនោះជញ្ជក់អណ្តាតរបស់ព្រះអង្គ នៅក្នុងព្រឹត្តិការណ៍មួយនៅប្រទេសឥណ្ឌាភាគខាងជើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃច័ន្ទនេះ ការិយាល័យរបស់សម្តេច Dalai Lama បាននិយាយថា ព្រះអង្គសុំអភ័យទោសចំពោះក្មេងប្រុសនេះ និងក្រុមគ្រួសាររបស់គេព្រមទាំងមិត្តភ័ក្តិជាច្រើនរបស់គេនៅទូទាំងពិភពលោក ដោយព្រះអង្គថ្លែងថា «សោកស្តាយ»ចំពោះឧប្បត្តិហេតុនេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា ភាពបរិសុទ្ធរបស់ព្រះអង្គជារឿយៗចំអន់លេងជាមួយអ្នកដែលព្រះអង្គបានជួបតាមរបៀបស្លូតត្រង់ និងលេងសើច សូម្បីតែនៅទីសាធារណៈ និងនៅមុខកាមេរ៉ា។
ការសុំអភ័យទោសរបស់ព្រះអង្គធ្វើឡើង បន្ទាប់ពីវីដេអូនៃការផ្លាស់ប្តូរការប្រាស្រ័យទាក់ទង ដែលបានកើតឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅទីក្រុងក្បែរតំបន់ភ្នំ Dharamshala កាលពីខែកុម្ភៈ បានផ្សាយរាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមានអ្នកប្រើប្រាស់ជាច្រើនបានរិះគន់សកម្មភាពរបស់សម្តេច Dalai Lama៕ ដោយ ៖ ប៊ុនថា

