មនុស្ស ៥នាក់ស្លាប់រួមទាំងខ្មាន់កាំភ្លើង ក្នុងការបាញ់​ប្រហារ​នៅ​ធនាគារ​ក្នុង​ទីក្រុងល្វីស្វីល រដ្ឋខិនថាក់គី សហរដ្ឋអាមេរិក

2023/04/11 03:30:49 pm        155

នគរបាលនិយាយថា មនុស្ស ៤នាក់បានស្លាប់ នៅពេល​បុគ្គលិកធនាគារ​ម្នាក់​បើកការ​បាញ់​ប្រហារ​នៅ​ក្នុង​ធានាគារមួយក្នុងទីក្រុង ល្វីស្វីល (Louisville) រដ្ឋខិនថាក់គី (Kentucky) និង​បាន​ផ្សាយ​ផ្ទាល់ពី​កា​រវាយប្រហារនោះ នៅលើបណ្ដាញសង្គម Instagram។ 

ជន​​រងគ្រោះទាំងនោះមានវ័យចន្លោះ ៤០ឆ្នាំ និង៦៤ឆ្នាំ ។ ក្នុង​ចំណោម​អ្នក​របួស ៩​នាក់​មាន​ម្នាក់​ជា​មន្ត្រីនគរបាលទើបចូលបម្រើការងារ ដែលទើបបញ្ចប់ការបណ្ដុះបណ្ដាលក្នុងកងកម្លាំង ២​សប្ដាហ៍​កន្លងទៅ។ មន្ត្រីរូបនេះ ត្រូវបានបាញ់ចំក្បាល និងនៅតែមានសហភាពធ្ងន់ធ្ងរ បន្ទាប់ពីវះកាត់ខួរក្បាល។

នគរបាល​បាន​ឆ្លើយតបរយៈពេល៣នាទី និងបានបាញ់​សម្លាប់​ខ្មាន់​កាំ​ភ្លើង​ក្នុង​ពេល​កំពុង​បាញ់​តប​ត​។

ការបាញ់បោះដោយសេរីនេះ បានកើតឡើងនៅធនាគារ Old National Bank នៅកណ្ដាលទីក្រុង នៅ​ម៉ោងប្រហែល៨និង៣០នាទី ម៉ោងនៅសហរដ្ឋអាមេរិក។ 

សាក្សី​ឃើញហេតុការណ៍បានប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រពន្ធរបស់លោក ជាបុគ្គលិក​នៅ​ធនាគារ​ដែល​មានករណីបាញ់ប្រហារកើតឡើង បានចាក់សោរ​ខ្លួន​នៅ​ក្នុងប​ន្ទប់​មួយ​នៅ​ពេល​ខ្មាន់​កាំភ្លើ​ងចា​ប់ផ្ដើមបាញ់រះ។

អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយថា មិត្តល្អរបស់លោក ឈ្មោះ Tommy Elliot ដែលជាប្រធានជាន់ខ្ពស់នៅធនាគារនោះ ស្ថិតក្នុង​ចំណោម​ជនរង​គ្រោះ​ទាំង​នោះ​ដែរ​។

ជន​ល្មើសមានឈ្មោះថា Connor Sturgeon វ័យ២៣ឆ្នាំ ដែលនគរបាលនិយាយថា ជនសង្ស័យ​រូប​នេះ​បាន​ប្រើកាំភ្លើងវែងមួយដើម ក្នុងឧបទ្ទវហេតុនេះ និងបានផ្សាយ​ផ្ទាល់​ការ​បាញ់​ប្រហារ​របស់​គេ​នៅ​លើ onlineទៀតផង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        141
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        131
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm