ការ​វាយ​ប្រយុទ្ធ​គ្នា​កាន់តែខ្លាំង ខណៈ​មាន​របាយការណ៍​និយាយថា​ ទីក្រុង Kyiv ពិចារណា​ឡើងវិញ​ពី​ការ​វាយបក ​ក្រោយ​ការ​លេច​ធ្លាយ​ព័ត៌មាន​ចារកម្ម​

2023/04/11 04:08:53 pm        428

​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​កាន់​តែ​ខ្លាំង ​នៅ​តាម​ទីក្រុង​សមរភូមិ​មុខ​នានា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ភាគ​ខាងកើត​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​សម្រាល​ស្ថានភាព​លើ​របាយការណ៍​មួយ​ដែល​ថា​ ទីក្រុង Kyiv កំពុង​កែសម្រួល​ផែនការ​មួយ​ចំនួន​សម្រាប់​ការ​វាយបក ​ដោយសារតែ​ការ​លេច​ធ្លាយ​ព័ត៌មាន​សម្ងាត់​បំផុត​ផ្នែក​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក​។

​ទីក្រុង Kyiv និយាយ​ថា​ កងកម្លាំង​រុស្ស៊ី​កំពុង​វាយ​សម្រុក​លើ​មូលដ្ឋាន​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន ​ជុំវិញ​ទីក្រុង​រង​ការ​ឡោម​ព័ទ្ធ Bakhmut នៅ​ក្នុង​តំបន់ Donetsk ភាគ​ខាងកើត និង​ទីក្រុង និង​ទីប្រជុំជន​ផ្សេង​ទៀត​ដោយ​ការវាយប្រហារ​តាម​អាកាស​ និង​កាំភ្លើង​ធំ​។ លោក​ឧត្ដមសេនីយ៍ឯក Oleksandr Syrskyi មេបញ្ជាការ​កងកម្លាំង​ថ្មើរជើង​របស់​អ៊ុយ​ក្រែ​ន​ឈរជើង​នៅ​ទីក្រុង Bakhmut បាន​និយាយ​ថា សត្រូវ​បាន​ផ្លាស់ប្ដូរ​នូវ​អ្វី​ដែល​ហៅថា យុទ្ធវិធី​វាយកម្ទេច​អ្វី​គ្រប់យ៉ាង​ឲ្យ​ក្លាយ​ជា​ផេះផង់​តាមរបៀប​ប្រើ​ប្រាស់​នៅ​ប្រទេស​ស៊ី​រី។ យុទ្ធវិធី​នេះ​កំពុង​បំផ្លិចបំផ្លាញ​អគារ ​និង​មូលដ្ឋាន​ជាច្រើន​តាមរយៈ​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​កាំភ្លើង​ធំ​។​ 

​ប្រធាន​គ្រប់គ្រង​តំបន់ Donetsk ដែល​ត្រូវ​បាន​លើក​បន្តុប​ដោយ​ទីក្រុង Moscow លោក Denis Pushilin បាន​និយាយ​ថា​ ពេលនេះ​កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​ទីក្រុង​នេះ​ប្រមាណ​ ៧៥%​។​ ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​កាន់តែ​ខ្លាំងក្លា សារព័ត៌មាន CNN របស់​សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា អ៊ុយ​ក្រែ​នត្រូវ​បាន​បង្ខំ​ឲ្យ​កែប្រែ​ផែនការ​យោធា​មួយ​ចំនួន​មុន​វាយបក​រយៈពេល​យូរ ដោយ​សារតែ​ការ​លេច​ធ្លាយ​ព័ត៌មាន​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក​ ទាក់ទង​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        149
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        139
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm