Thomas Tuchel គេង​មិន​លក់​ច្រើន​យប់​ហើយ​មុន Bayern Munich ជួប Man City យប់​នេះ

2023/04/11 05:00:23 pm        155

​បាល់ទាត់៖ ​អ្នកចាត់ការ​ថ្មី Bayern Munich លោក Thomas Tuchel បាន​ទម្លាយ​ថា លោក​មាន​បញ្ហា​ដំណេក​ច្រើន​យប់​មក​ហើយ​មុន​ជួប Manchester City យប់​នេះ​ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League​។ ​

​​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះទើបតែ​ចូល​ដឹកនាំ Bayern Munich កាលពី​ខែ​មុន​ប៉ុណ្ណោះ ហើយក៏​ឈាន​មក​ដល់​ការប្រកួត​ដ៏​តានតឹង​មួយ ក៏​សង្ឃឹមថានឹង​អាចដឹកនាំ​ក្រុម​ឈ្នះ​ម្តងទៀត​ដូចដែល​លោក​ដឹកនាំ Chelsea ឈ្នះ Manchester City កាលពី​ឆ្នាំ២០២១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League​។​ ​​លោក Thomas Tuchel បាន​លើកឡើងថា ក្នុង​ខួរក្បាល​របស់លោក​គិតតែ​ពី​ការប្រកួត​ទល់នឹង Man City ហើយ​ជាក់ស្តែង​ពីរ​បី​យប់​ចុងក្រោយ​គេង​មិន​លក់ គេង​មិន​គ្រប់គ្រាន់​។​ ​បុរស​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បន្តថា ក្រុម​របស់លោក Pep តែងតែមាន​ប្រព័ន្ធ​លេង​ប្លែក​ពី​គេ​មួយ ដូច្នេះ​ផែនការ​ជាច្រើន​ដែល​យើង​ត្រូវ​រៀបចំ​មុន​ការប្រកួត​ដ៏​តានតឹង​នេះ ជាពិសេស​ប្រព័ន្ធ​ការពារ​ដើម្បី​ទប់​ទល់នឹង​ខ្សែប្រយុទ្ធន័​រវេ​ស Erling Haaland​។

​នេះ​ជាការ​ត្រលប់​មកកាន់​ទឹកដី​អង់គ្លេស​វិញ​លើកដំបូង​របស់លោក Tuchel តាំងពី​ត្រូវបាន​ដកតំណែង​នៅ Chelsea កាលពី​ខែកញ្ញា​ ឆ្នាំ២០២២​។ ក្នុងជំនួប ១០លើក​រវាង Thomas Tuchel ទល់នឹង Pep Guardiola អ្នកចាត់ការ​អាល្លឺម៉ង់​រូបនេះ​ធ្លាប់​ដឹកនាំ​ឈ្នះ​តែ ៣លើក​ប៉ុណ្ណោះ​។​ ​សូមបញ្ជាក់ថា ក្រុម​ដែល​កំពុង​នាំមុខគេ​នៅ Bundesliga, Bayern Munich គឺជា​ជើងឯក​ក្លិប​កំពូល​អឺរ៉ុប​នេះ ៦លើក​ ស្រប​ពេលដែល Manchester City នៅតែ​ប្រមាញ់​ជើងឯក​លើកដំបូង​​រប​ស់​ខ្លួន​នៅឡើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        164
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm