ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ជាពិសេសបងប្អូនពលរដ្ឋ ដែលរស់នៅតំបន់ក្រហម ជាតំបន់បិទខ្ទប់ និងរីករាលដាលខ្លាំងនៅជំងឺ covid19 ត្រូវការជំនួយ និងស្បៀងអាហារ។
ជាក់ស្ដែង នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី៣ ខែ ឧសភានេះ អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៨០គ្រួសារ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋតាមបន្ទប់ជួល ស្ថិតនៅភូមិឬស្សីទី៣ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអោយបងប្អូនប្រជាពលរដ្ឋ ទ្រាំលំបាកក្នុងរយះពេលខ្លីទាំងអស់គ្នា ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងរីករាលដាលនូវជំងឺ covid19 នេះ និងអាចឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានជោគជ័យ និងមួយទៀតនោះគឺបងប្អូនពលរដ្ឋទាំងអស់គ្នាត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ចាប់ខ្ចួន៕
អត្ថបទ ៖ កុម្ភះ






