គណៈកម្មការកំណត់ត្រាឯតទគ្គកម្មពិភពលោក ចាប់ផ្តើមដំណើរការត្រួតពិនិត្យ និងការរាប់បេះដូងរបស់កម្ពុជា ក្នុងការបំបែកកំណត់ត្រាពិភពលោក ខណៈដែលពិធីប្រកាសផ្លូវការនឹងចាប់ផ្តើមនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅមុខប្រាសាទអង្គរវត្ត។
ការរាប់បេះដូងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ” ក្នុងន័យគាំទ្រ លើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ គ្រប់ដំណាក់កាលតាំងពីការត្រៀមប្រកួត ការប្រកួត និងក្រោយការប្រកួត នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
































