ការបង្កើត​ក្រុម​បាល់ឱប​ស្ត្រី​ជាការ​លើកកម្ពស់​សិទ្ធ​នារី​ក្នុង​វិស័យ​កីឡា​

2023/04/11 05:54:45 pm        150

បាល់ឱប៖ ក្រុម​បាល់ឱប​ស្ត្រី​បី​ក្រុម កងយោធពល​ខេមរភូមិន្ទ ផ្កាឈូក និង​ក្រុម​បាល់ឱប​ស្ត្រី​បាត់ដំបង​​ត្រូវ​បាន​បង្ហាញ ប្រកាស​ទទួលស្គាល់ និង​សម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣ ក្រោម​វត្តមាន​លោកជំទាវ ស៊ុំ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា​។​

​លោក​ជំទាវ​ប្រធាន​មានប្រសាសន៍ថា នេះ​ជាការ​សម្ពោធ​ក្លិប​ស្ត្រី​បាល់ឱប​កម្ពុជា​ទាំង​បី​ក្រុម ដែល​កន្លងមក​សហព័ន្ធ​បាល់​ឱប​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ ទៅលើ​ការ​ប្រមូល​ផ្ដុំ​នៃ​ក្លិប​នានា​ដើម្បី​រួមគ្នា​តែមួយ​ឆ្ពោះ​ទៅ​ការអភិវឌ្ឍន៍​លើ​វិស័យ​បាល់​ឱប​។ លោកជំទាវ​បន្ត​ថា​ នេះ​ជា​ការ​លើក​កម្ពស់​ស្ត្រី​ឲ្យ​មាន​សិទ្ធ​នៅ​ក្នុង​ការ​លេង​កីឡា​នានា ពិសេស​កីឡា​បាល់​ឱប​។ នេះ​គឺជា​បង្ហាញ​ថា ស្ត្រី​ និង​បុរស​មាន​សិទ្ធ​ស្មើគ្នា​ក្នុង​វិស័យ​កីឡា និង​ការងារ​ទូទៅ​។ នេះ​ជា​មោទនភាព​ណាស់​ដែល​បាន​សម្ពោធ​ក្លិប​ស្ត្រី​បាល់​ឱប​កម្ពុជា​ហើយ​សហព័ន្ធ​ និង​បន្ត​បង្កើន​ក្លិប​ស្ត្រី​ឲ្យ​បាន​ច្រើន​ថែមទៀត​នា​ពេល​ខាងមុខ​។​ ក្នុង​នោះ​លោកជំទាវ​បាន​បង្ហាញ​ផង​ដែរ​ថា ជាក់ស្តែង​សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា​បាន​ទទួល​ការឧបត្ថម្ភ​គាំទ្រ ​និង​សហការ​យ៉ាង​ទូលំទូលាយ​ជាមួយ​ដៃ​គូរ​អភិវឌ្ឍន៍​នានា ជាពិសេស​ឆាល​ហ្វា​ន់​រ៉ា​ប៊ី​, អូស្ត្រាលី​អេ​ដ​, ឌី​អេ​ច​អិ​ល​, ស្ថានទូត​ណូ​វែ​ល​សេ​ឡង់​ជាដើម​។ ​

​សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា​ប្តេជ្ញា និង​គាំទ្រ​អភិវឌ្ឍន៍​ជាមួយ​គ្រប់​ដៃគូ​សហការ រាល់​សកម្មភាព​នានា​ដែល​ផ្ដោត​លើ​វិស័យ​កីឡា​បាល់​ឱប​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ទូលំទូលាយ​,​បង្កើន​សមត្ថភាព​ និង​លក្ខណៈ​បច្ចេកទេស​។​ នៅ​ក្នុង​ពិធី​សម្ពោធ​ក្លិប​ស្ត្រី​បាល់​ឱប​កម្ពុជា​នោះ តំណាង​ក្លិប​ស្ត្រី​បាល់​ឱប​កម្ពុជា​ទាំង​ក៏បាន​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត ក្នុង​ការ​ដើរ​តាម​ការ​ចង្អុលបង្ហាញ​របស់​សហ​ព័ន្ធ ក៏ដូចជា​ប្រឹង​ប្រែង​បង្ក​បង្កើន​ធនធាន​កីឡាករ​ថ្នាល​បន្ថែម ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់​ឱប​របស់​កម្ពុជា ស្របតាម​ផែនការ និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​ផង​ដែរ​៕​

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm