សមាជិកសភា​ប្រចាំ​រដ្ឋ Tennessee ដែល​ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង​លោក ​Justin Jones បាន​ចូលកាន់​តួនាទី​វិញ ក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ទីក្រុង​ណា​ស្វី​ល​

2023/04/11 06:06:52 pm        275

​អាមេរិក៖ ក្រុមប្រឹក្សា​ទីក្រុង​ណា​ស្វី​ល ​(Nashville) បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​បញ្ជូន​លោក​Justin Jones ទៅកាន់​សភា​រដ្ឋ​វិញ បន្ទាប់ពី​លោក​ត្រូវ​បាន​ដកចេញ​កាលពី​សប្ដាហ៍​មុន​ដោយ​គណបក្ស​សាធារណរដ្ឋ​ ពីបទ​តវ៉ា​ប្រឆាំង​អំពើ​ហិង្សា​ដោយ​អាវុធ​នៅ​ក្នុង​សភា។

​សមាជិក​ក្រុមប្រឹក្សា​ចំនួន​ ៣៦​នាក់​នៅ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទបាន​គាំទ្រ​ជា​ឯកច្ឆន្ទ​ឲ្យ​លោក Jones ចូល​មក​កាន់​តួនាទី​របស់​ខ្លួន​វិញ​។ ក្រុមប្រឹក្សា​នេះ​បាន​ផ្អាក​ការ​អនុវត្តន៍​ច្បាប់​របស់​ខ្លួន ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​ជំនួស​ឲ្យ​ការតែងតាំង ដែល​ត្រូវ​ចំណាយ​ពេលវេលា​ដល់​ទៅ​មួយ​ខែ​។​ មិន​ដល់​មួយ​ម៉ោង​ក្រោយមក​លោក Jones ត្រូវ​បាន​ស្បថ​ចូលកាន់​តំណែង​នៅ​វិមាន Capitol របស់​រដ្ឋ។ លោក​បាន​លើកដៃ ​ខណៈ​លោក​ដើរចូល​ទៅក្នុង​សភា នៅពេល​ក្រុម​អ្នកគាំទ្រ​បាន​ស្រែកថា ស្វាគមន៍​ការ​ត្រឡប់មកវិញ។​ 

​គួរ​រម្លឹក​ថា លោក Jones និង​លោក Justin J. Pearson មកពី​គណបក្ស​ប្រជាធិបតេយ្យដែល​ជា​តំណាង​រាស្ត្រ​អាមេរិក​ស្បែក​ខ្មៅ ​​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍នៅ​ក្នុង​ការបោះឆ្នោត ដែល​បង្ក​ឲ្យ​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​នៅ​ក្នុង​ប្រទេស​ពី​ការរើសអើង​ធ្ងន់ធ្ងរ​នៅ​ក្នុង​អង្គនីតិប្បញ្ញត្តិ​របស់​រ​ដ្ឋ​នេះ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm