គេ​រំពឹងថា​ លោក Trump អាច​នឹង​អង្គុយ​ស្ដាប់​ការ​បំភ្លឺ​បណ្ដឹង​ស៊ីវិល​មួយ​ផ្សេងទៀត​នៅ​សប្ដាហ៍​នេះ ក្រោយ​ឡើង​សវនាការ​នៅ New York

2023/04/11 06:34:22 pm        309

​អាមេរិក៖ ប្រភព​មួយ​ចំនួន​បាន​ប្រាប់​ទូរទស្សន៍ CNN ថា អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ត្រូវ​គេ​រំពឹង​ថា​នឹង​វិលត្រឡប់​ទៅកាន់​ទីក្រុង New York វិញ ដើម្បី​ប្រឈម​ការ​តតាំង​ផ្លូវច្បាប់​មួយ​ផ្សេងទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ពេលនេះ​ជា​បណ្ដឹង​រដ្ឋ​ប្បវេណី​ដែល​ត្រូវ​បាន​ដាក់​ទៅ​តុលាការ​ដោយ​រដ្ឋអាជ្ញា​ក្រុង New York លោក Letitia James។

​លោក Trump គ្រោង​ចូលរួម​ស្ដាប់​សម្ដី​សាក្សី​បំភ្លឺ​បណ្ដឹង​រដ្ឋប្បវេណី​ប្រឆាំង​លើ​រូបលោក កូន​ៗ​របស់​លោក និង​អង្គការ Trump ដោយ​ចោទ​ប្រកាន់​ថា ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ដែល​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ​សម្រាប់​អតីត​ប្រធានាធិបតី​រូប​នេះ​ក្នុង​ការ​ប្រើ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​។ ​លោក​ Trump ធ្លាប់​បាន​អង្គុយ​ស្ដាប់​ការ​បំភ្លឺ​ករណី​នេះ​កាលពី​ខែ​សីហា ​ឆ្នាំ​២០២២ នៅ​ពេល​រូបលោក​បាន​ច្រានចោល​មិន​ព្រម​ផ្ដល់​ចម្លើយ​ ដោយ​ផ្អែក​តាម​សិទ្ធិ​វិសោធនកម្ម​មាត្រា​ទី​៥ ​ប្រឆាំង​ការ​ចោទ​ប្រកាន់​លើ​រូបលោក​ដល់​ទៅ​ជាង​ ៤០០​សំណួរ​។

​មួយ​ខែ​ក្រោយមក ការិយាល័យ​រដ្ឋអាជ្ញា​បាន​ដាក់​បណ្ដឹង​ដើម្បី​ព្យាយាម​ស្វែងរក​ប្រាក់ ​២៥០​លាន​ដុល្លារ​អាមេរិក​ និង​បាន​ហាមប្រាម​សមត្ថភាព​របស់​លោក Trumps ក្នុង​កិច្ចការ​ធុរកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ករណី​នេះ​គ្រោង​នឹង​ជំនុំ​ជម្រះ​នៅ​ខែ​តុលា។ លោក Trumps បាន​ទាត់ចោល​ការ​ចោទ​ប្រកាន់​នេះ​។​ កាលពី​សប្ដាហ៍​មុន អតីត​ប្រធានាធិបតី​រូប​នេះ​ត្រូវបាន​ឡើង​សវនាការ​ និង​ផ្ដល់​ចម្លើយ​ពី​ភាព​គ្មាន​ទោស​ដែល​ត្រូវ​បាន​ចោទប្រកាន់​ចំនួន ​៣៤​ករណី​នៅ ​New York ទាក់ទង​នឹង​ការ​ខ្លែង​បន្លំ​ឯកសារ​ធុរកិច្ច ក្រោយ​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​បង់​ប្រាក់​បំបិទ​មាត់​ទៅ​ឲ្យ​តារាភាពយន្ត​អាស​អាភាស​នាង Stormy Daniels៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm