គ្រឹះស្ថានអប់រំកម្ពុជា-ចិន ចំនួន២០ នឹងរៀបចំពិព័រណ៍អាហារូបករណ៍ នៅថ្ងៃ២៣មេសា ក្នុងសាលារៀនគ្រូយើង

2023/04/11 06:59:27 pm        1.3 K

ភ្នំពេញ៖ គ្រឹះស្ថានអប់រំ និងសាកលវិទ្យាល័យ ក្នុងប្រទេសកម្ពុជា រួមជាមួយសាកលវិទ្យាល័យ នៃប្រទេសចិនសរុបចំនួន២០ នឹងចូលរួមបង្កើតកម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សា ដល់សិស្សនិស្សិត ។

ពិព័រណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង១២ថ្ងៃត្រង់ ក្នុង​បរិវេណ​សាលារៀន “គ្រូយើង” នៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជ​ធានីភ្នំពេញនឹងមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម លោកជំទាវ លោកគ្រូ អ្នកគ្រូ ដែល​ជា​សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ វិទ្យាល័យនានាផងដែរ ។

ទិសដៅ​នៃកម្មវិធី រួមមាន ការផ្តល់ជាព័ត៌មានក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ របៀប​ដាក់​ពាក្យ ព្រមជាមួយការផ្ដល់ជាអាហារូបករណ៍ ដល់សិស្សនិស្សិតដែលមានទាំងថ្នាក់ បាក់​ឌុប​អន្តរជាតិ បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ជាច្រើនកន្លែង ។ បន្ថែម​ពី​នេះ​កម្ម​វិធី​ក៏​មាន​ការ​ចាប់ឆ្នោត​ផ្សង​សំណាង​ឈ្នះ​រង្វាន់​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ចិន​រយៈពេល​មួយ​សប្ដាហ៍​ចំនួន​៣រ​ង្វាន់ថែមទៀតផង ។

ពិព័រណ៍អាហារូបករណ៍ និងការសិក្សានេះ មានការរៀបចំ​ឡើង​ដោយ​សមាគម​និស្សិត​សាកលវិទ្យាល័យ រាជធានីភ្នំពេញ និងបណ្ដាខេត្ត (PPSA) ដែលសហការដោយ សាលាគ្រូយើង និង សាលារៀន Step Forward Abroad School និងចូលរួមសហការណ៍បន្ថែមពី សាលា​ជំនាន់ថ្មី, វិទ្យាល័យព្រះស៊ីសុវតិ្ថ, វេទិកាពិភាក្សាឯករាជ្យ IR’s TALK, ក្រុមហ៊ុនវិនិយោគ, សមាគម​អតីត​និស្សិតកម្ពុជាពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីនជាដើម ។


PPSA ជាសមាគមដែលឯករាជ្យ អព្យាក្រឹត និងមិនមានទាក់ទងក្នុងកិច្ចការនយោបាយ ឬធ្វើសកម្មភាពនយោបាយណាមួយឡើយ បង្កើតឡើង​ដើម្បីចូលរួម​ក្នុង​ការដោះ​ស្រាយ​បញ្ហា​នានា ដល់និស្សិតគ្រប់ខេត្ត ដែលបានឡើងមកបន្ដការសិក្សានៅភ្នំពេញ លើកិច្ចការ​សម្រប​សម្រួល​ឯកសាររដ្ឋបាលចូលសិក្សា កន្លែងស្នាក់នៅ សុខុមាលភាព ស្វែងរកការងារក្រៅម៉ោង បណ្ដុះបណ្ដាលចំណេះដឹង តម្រង់ទិសសិក្សា និងផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការ​សិក្សា​របស់​សាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជាអាហារូបករណ៍ក្នុងស្រុក និងក្រៅស្រុក ។

បើតាមតំណាង PPSA បានឲ្យដឹងថា ចក្ខុវិស័យរួមរបស់សមាគម គឺកំពុងព្យាយាមក្នុងការផ្សព្វផ្សាយព័ត៌មានពីការសិក្សានៅសាកលវិទ្យាល័យ និងអាហារូបករណ៍ក្រៅស្រុក ហើយចូលរួមដោះស្រាយនូវបញ្ហានានា ដែលនិស្សិតកំពុងជួបប្រទះជាក់ស្ដែង ដូចជាកង្វះខាតកន្លែងស្នាក់នៅ ថវិកា និងសម្ភារៈសិក្សាជាដើម ។ ជាការពិតណាស់សមាគមក៏នឹងកំពុងព្យាយាម ចូលរួមចំណែកចែករំលែកនូវរាល់ចំណេះដឹងទាំងនេះ និងពង្រឹងសមត្ថភាពនិស្សិតទាំងអស់ នៅទូទាំងប្រទេសដោយមានការបង្កើតនៅកម្មវិធីជាច្រើន ជាក់ស្ដែងដូចជាកម្មវិធី ពិព័រណ៍អាហារូបករណ៍ និងការសិក្សានេះជាដើម ។

តំណាងដដែលបន្តថា សមាគមមានបេសកកម្ម គ្របដណ្តប់លើ សសរស្ដម្ភសំខាន់ៗចំនួនបួន គឺទី១. ការគ្រប់គ្រងប្រព័ន្ធស្នាក់នៅ និងការងារក្រៅម៉ោង ដែលធ្វើការសម្រួលដល់សិស្សនិស្សិតក្នុងការស្វែងរកកន្លែងស្នាក់នៅ ដែលមានសុខសុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងជួយសម្របសម្រួលស្វែងរកការងារក្រៅម៉ោង ឬកិច្ចហាត់ការនានា ដល់សិស្សនិស្សិតមានបញ្ហាហិរញ្ញវត្ថុ និងចង់បានបទពិសោធន៍ការងារបន្ថែមដើម្បីងាយស្រួលរកការងារធ្វើពេលរៀនចប់, ទី២. ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសកលវិទ្យាល័យ និងកម្មវិធីសិក្សា ដែលធ្វើការសម្របសម្រួលព័ត៌មាន ពីកម្មវិធីសិក្សា ជំនាញដែលល្បីៗ និងមាននៅតាមស្ថាប័នអប់រំ និងសាកលវិទ្យាល័យទូទាំងប្រទេស ហើយសិស្សានុសិស្សក៏អាចស្នើសុំការពិគ្រោះយោបល់ពីអ្នកជំនាញប្រឹក្សាយោបល់របស់សមាគមផងដែរ, ទី៣. ការគ្រប់គ្រងសុខុមាលភាពដំណោះស្រាយ និងប្រតិកម្មរហ័ស ដែលធ្វើការជួយសម្រួលដល់សិស្សនិស្សិត ដែលជួបប្រទះផលវិបាកផ្សេងៗ ទាក់ទងទៅលើសុខមាលភាព និងចូលរួមផ្ដល់ជាដំណោះស្រាយជូននិស្សិតដែលជួបគ្រោះទុរភិក្ស ជួបឧបទ្ទវហេតុ ការបៀតបៀន ការគំរាមកំហែង និងការរើសអើងផ្សេងៗ និងទី៤. ការគ្រប់គ្រងវិស័យអប់រំ និងអាហារូបករណ៍ ដែលធ្វើការ ទៅលើការបង្ហាត់បង្ហាញបទពិសោធន៍សិក្សា ការចែករំលេកចំណេះដឹង ភាពជាអ្នកដឹកនាំ ការតម្រង់ទិសសិក្សាផ្សេងៗ និងផ្សព្វផ្សាយអាហារូបករណ៍ក្នុងស្រុក និងក្រៅស្រុក ស្ថាប័ន សាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ តាមបណ្តាខេត្តនានា និងក្រៅប្រទេស ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm