Wawrinka វាយបក​យកឈ្នះ​នៅ Monte Carlo Masters តែ Andy Murray ធ្លាក់​ត្រឹមជុំ​ទី១

2023/04/11 07:12:37 pm        82

​វាយកូនបាល់៖ ​អតីត​ជើងឯក Monte Carlo Masters កីឡាករ​ស្វីស Stanislas Wawrinka បាន​ឈានឡើង​ជុំ​ទី២ ហើយ​ក្រោយ​វាយបក​យកឈ្នះ​កីឡាករ​ហូ​ឡង់ Tallon Griekspoor​។ ​កីឡាករ​វ័យ ៣៨ឆ្នាំ Wawrinka ត្រូវបាន Griekspoor នាំមុខ​មួយ​សិត​មុន ៧-៥ មុន​ពេលដែល​វាយបក​យកឈ្នះ ២សិត​ផ្ទួនៗ ៦-៣ និង ៦-៤​។

​ជុំ​បន្ត​ម្ចាស់​ជើងឯក Grand Slam បី​លើក Stanislas Wawrinka នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​លំដាប់​លេខ ១០ ពិភព​លោក​សញ្ជាតិ​អាមេរិក Taylor Fritz​។ ​ងាក​មក​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Andy Murray បាន​ធ្លាក់​ត្រឹម​ជុំ​ទី១ ប៉ុណ្ណោះ​ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អូស្ត្រាលី Alex de Minaur ៦-១ និង ៦-៣ ប្រើពេល ៨៦នាទី​។ Andy Murray មាន​បញ្ហា​របួស​អវត្តមាន​ពី​ការប្រកួត​នានា​ជាច្រើន​មកហើយ​ក្នុង​ឆ្នាំ២០២៣ នេះ​តែមាន​ឱកាស​ចូល​ប្រកួត​នៅ Monte Carlo នេះ​តាមរយៈ​ការដកខ្លួន​របស់​កីឡា​ករលេខ២ ពិភពលោក Carlos Alcaraz និង​ជើងឯក ១១សម័យ Rafael Nadal​។​

​ងាក​មក​លទ្ធផល​ផ្សេងទៀត ជើងឯក US Open, Dominic Thiem យកឈ្នះ Richard Gasquet ៦-១ និង ៦-៤​។ កីឡាករ​អូទ្រីស Dominic Thiem បច្ចុប្បន្ន​ឈរ​លេខ ១០៦ ពិភពលោក បន្ទាប់ពី​អវត្តមាន​ពី​ការប្រកួត​ជាច្រើន​ដោយ​សារ​បួស​កដៃ​។ ​ជុំ​បន្ត Dominic Thiem នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ដា​ណឺ​ម៉ាក​វ័យ ១៩ឆ្នាំ Holger Rune ដែល​កំពុង​ឈរ​លេខ ៩ ពិភពលោក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        59
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        103
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm