អ៊ីស្រាអែល៖ ប្រជាជនរបស់ប្រទេសអ៊ីស្រាអែលរាប់ពាន់នាក់ រួមមានទាំងរដ្ឋមន្ត្រីរដ្ឋាភិបាលបានចេញដើរធ្វើបាតុកម្មឆ្ពោះទៅកាន់ប៉ុស្តិ៍ជួរមុខនៅ Evyatar ដែលត្រូវបានជម្លៀសចេញនៅតំបន់ West Bank កាលពីថ្ងៃចន្ទ ដើម្បីគាំទ្រដល់ការពង្រីកការតាំងទីលំនៅឋាន ខណៈភាពតានតឹងបានកើនឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ដោយមានគ្រវីទង់ជាតិអ៊ីស្រាអែល និងស្រែកពាក្យអំពីសាសនា និងច្រៀងបទចម្រៀង ពលរដ្ឋអ៊ីស្រាអែលមកពីទូទាំងប្រទេសបានចេញដើរធ្វើបាតុកម្មឆ្ពោះទៅកាន់ប៉ុស្តិ៍ជួរមុខ ខណៈការតវ៉ាប្រឆាំងប៉ាឡេស្ទីនត្រូវបានធ្វើឡើងនៅក្បែរនោះ។ អឌ្ឍចន្ទក្រហមដែនដីប៉ាឡេស្ទីនបាននិយាយថា ជនប៉ាឡេស្ទីន ១៩១នាក់បានរងរបួសនៅក្នុងការតវ៉ាប្រឆាំងនេះ។ រលកនៃការវាយប្រហាររបស់ប៉ាឡេស្ទីនប្រឆាំងអ៊ីស្រាអែល បានបណ្តាលឲ្យពលរដ្ឋអ៊ីស្រាអែល និងភ្ញៀវទេសចរ ១៩នាក់ស្លាប់រួចហើយចាប់តាំងពីដើមឆ្នាំមក។ មន្ត្រីមន្ទីរពេទ្យបាននិយាយកាលពីថ្ងៃចន្ទថា ម្តាយរបស់បងប្អូនស្រីជនជាតិអ៊ីស្រាអែល ២នាក់ដែលបានស្លាប់កាលពីសប្តាហ៍មុន នៅក្នុងការការបាញ់ប្រហារនៅតំបន់ West Bank។ គោលនយោបាយជាច្រើនត្រូវបានអនុម័តដោយរដ្ឋាភិបាលអ៊ីស្រាអែលស្តាំនិយមថ្មី ដែលគាំទ្រដល់ការទទួលស្គាល់ និងការពង្រីកការតាំងទីលំនៅ។
កាលពីខែមុន សភាអ៊ីស្រាអែលបានត្រួសត្រាយផ្លូវ សម្រាប់ការវិលត្រឡប់មកវិញរបស់អ្នកតាំងលំនៅជនជាតិជ្វីហ្វ ទៅកាន់ការតាំងទីលំនៅឋានចំនួន ៤កន្លែងនៅតំបន់ West Bank ដោយធ្វើវិសោធនកម្មច្បាប់ឆ្នាំ២០០៥ ដែលបញ្ជាឱ្យមានការជម្លៀសពួកគេ ជាទង្វើមួយត្រូវបានថ្កោលទោសដោយអាជ្ញាធរប៉ាឡេស្ទីន និងសហភាពអឺរ៉ុប។ កងទ័ពអ៊ីស្រាអែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើពលរដ្ឋប៉ាឡេស្ទីន ខណៈក្រោយមកបានគប់ដុំថ្មនៅក្នុងភូមិ Beita តំបន់ West Bank កាលពីថ្ងៃចន្ទ ខណៈប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ រួមទាំងរដ្ឋមន្ត្រីរដ្ឋាភិបាលបានដើរក្បួនបាតុកម្មឆ្ពោះទៅកាន់ទីតាំងលំនៅ Evyatar ដែលត្រូវបានជម្លៀសចេញ។ បុរស ស្ត្រី និងកុមារបានដើរដង្ហែគ្នាតាមដងផ្លូវដ៏ច្របូកច្របល់ទៅកាន់ទីតាំងលំនៅខុសច្បាប់ ដោយមួយចំនួនកាន់ទង់ជាតិ ដើម្បីគាំទ្រដល់ការពង្រីកការតាំងទីលំនៅ និងក្នុងការតវ៉ាប្រឆាំងការវាយប្រហារនាពេលថ្មីៗនេះរបស់ប៉ាឡេស្ទីន៕
អត្ថបទ៖ ប៊ុនថន