អាមេរិក៖ មនុស្សជាង ២០០នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំ នៅសហរដ្ឋអាមេរិករហូតមកដល់ពេលនេះនៅឆ្នាំនេះ បន្ទាប់ពីការវាយប្រហារកាលពីព្រឹកថ្ងៃចន្ទនៅធនាគារមួយក្នុងទីក្រុង Louisville រដ្ឋ Kentucky ជាការបាញ់ប្រហារទ្រង់ទ្រាយធំបំផុត និងជាការបាញ់ប្រហារមានមនុស្សស្លាប់ច្រើននៅពេលនេះក្នុងឆ្នាំនេះ ក្នុងរយៈពេលយ៉ាងហោចណាស់មួយទសវត្សរ៍មកនេះ។

យោងតាមបណ្ណសារអំពើហិង្សាដោយអាវុធ ដែលបានចាប់ផ្តើមតាមដានទិន្នន័យអំពើហិង្សាដោយអាវុធក្នុងឆ្នាំ២០១៣ និងឯកសារការបាញ់ប្រហារដែលក្នុងនោះមនុស្សយ៉ាងតិច ៤នាក់បានស្លាប់ ឬរបួសមិនរាប់បញ្ចូលអ្នកបាញ់ប្រហារបានឲ្យដឹងថា ការបាញ់ប្រហារកាលពីព្រឹកថ្ងៃចន្ទក្នុងរដ្ឋ Kentucky បានបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ រួមទាំងជនវាយប្រហារដែលសង្ស័យ បាននាំឱ្យចំនួនជនរងគ្រោះនៃការបាញ់ប្រហារនៅឆ្នាំ២០២៣ នេះកើនឡើងដល់ ២០៩នាក់។
រហូតមកដល់ពេលនេះមានការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ១៤៦លើកនៅទូទាំងប្រទេសក្នុងឆ្នាំនេះ លើសពីការបាញ់ប្រហារចំនួន ១៣០លើកកាលពីឆ្នាំ២០២២ ដែលបានបណ្ដាលឲ្យមនុស្សចំនួន ១៤៥នាក់ស្លាប់ ព្រមទាំងការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ១៣៦លើកដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១៦៥នាក់កាលពីឆ្នាំ២០២១។ អំពើហិង្សាដោយអាវុធមិនបានថយចុះនោះទេនៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ ប៊ុនថន