អន្តរក្រសួងដៃគូអភិវឌ្ឍន៍ កំពុងស្វែងរកគន្លឹះជំរុញវិស័យកសិកម្មកាន់តែមានសក្តានុពល

2023/04/11 07:40:45 pm        513

ភ្នំពេញ៖ ក្រុមការងារអន្តរក្រសួង និងអង្គការដៃគូរអភិវឌ្ឍន៍ កំពុងស្វែងរកវិធីសាស្រ្ត ​និង​ដោះ​ស្រាយ​បញ្ហាប្រឈមលើវិស័យកសិកម្ម ​ដើម្បីជំរុញ ​និង​អភិវឌ្ឍន៍​វិស័យកសិកម្ម ទៅជាវិស័យ​កាន់​តែមាន​សក្តានុពល​ ធ្វើយ៉ាងណា​ឲ្យកសិកម្មមាន​ប្រសិទ្ធភាពជាងមុន ​មានពិពិធកម្មជាងមុន ។

ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការ ​នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ​និងត្រួតពិនិត្យឡើងវិញ លើវិស័យកសិកម្មនៅ​កម្ពុជា នៅថ្ងៃទី ១០ខែមេសា ឆ្នាំ២០២៣នេះថា កាលជាង១០ឆ្នាំមុន វិស័យនេះកំណើនជា​មធ្យម​កើនឡើងប្រមាណ ១៥ ភាគរយ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះ គឺមានកំណើនទាប ក្នុងនោះ​ផលិត​ផលកសិកម្មបើធៀបទៅ និងវិស័យផ្សេងទៀត ​ក៏មិនសូវខុសគ្នាប៉ុន្មាននោះដែរ ។

ចំណែកកំលាំងពលកម្មក្នុងវិស័យកសិកម្ម ​គឺមានជាង ៣០ ភាគរយ ដោយមានចំណែកក្នុង​ផលិតផល​ក្នុងស្រុកសរុប (GDP) មានប្រមាណ ២០​ ភាគរយ។

ឯកឧត្ដម បន្តថា បញ្ហាជាច្រើនដែលត្រូវដោះស្រាយរួមគ្នា ដើម្បីស្វែងរករូបមន្ត ​បន្តអភិវឌ្ឍន៍ ឲ្យ​ក្លាយ​ជាចន្ទល់​រឹងមាំ​របស់សេដ្ឋកិច្ចជាតិ ​ដោយកម្ពុជាមិនត្រឹមតែអភិវឌ្ឍន៍សម្រាប់ទ្រងទ្រង់​នូវ​សន្តិសុខ​ស្បៀងប៉ុណ្ណោះនោះទេ ​គឺកម្ពុជាដោះស្រាយសម្រាប់សេដ្ឋកិច្ចទាំងមូល ។

ឯកឧត្ដម វង្សី វិស្សុត លើកឡើងបន្តថា ដើម្បីជំរុញវិស័យកសិកម្មឲ្យកាន់តែមានសក្តានុពល និងជា​ការពឹងផ្អែក​នៃកំណើនសេដ្ឋកិច្ចរបស់ ជាតិ រដ្ឋាភិបាលនឹងដោះស្រាយរួមគ្នានូវគម្រោង​ផ្សេងៗ​ដែលបានអនុវត្តន៍កន្លងមកនេះ ​នូវអ្វីដែលជាចំណុចខ្លាំង? ឬជាសមិទ្ធផលល្អ ដើម្បីពង្រឹងបន្ថែម។

ចំណែកចំណុចដែលនៅខ្វះខាត ត្រូវកែលម្អឡើងវិញ ​ដើម្បីឲ្យប្រព័ន្ធកសិកម្មមានប្រសិទ្ធភាពជាមុន ការ​ធ្វើពាណិជ្ជកម្មខ្លាំងក្លាជាងមុន ​មានពិពិធកម្មជាងមុន និងឈរលើកំណើនរឹងមាំ សម្រាប់​ទ្រទ្រង់​កំណើនក្នុងរយៈមធ្យម​ និងម្ខាងគឺចង់ឲ្យក្លាយទៅជាប្រព័ន្ធមួយ ​ដែលជា យុទ្ធសាស្រ្តសម្រាប់​គាំទ្រ​ដល់សន្តិសុខជាតិ ​និងសម្រាប់​គាំទ្រ​ទាក់ទង​ និងការធ្វើពាណិជ្ជកម្មជាអន្តរជាតិ៕អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm