មន្ដ្រីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតសហការជាមួយភាគីថៃ ពន្លឿនលិខិតឆ្លងដែនជូនពលករកម្ពុជា អាចធ្វើ​ដំណើរមកលេងស្រុក​កំណើត​ឱ្យឆាប់រហ័ស ​ក្នុងឱកាសបុណ្យចូលខ្មែរ

2023/04/11 08:29:57 pm        1.8 K

បន្ទាយមានជ័យ៖ នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការ​ជា​មួយ​ភាគីថៃ ដើម្បីពន្លឿនការប្រថាប់ត្រាលិខិតឆ្លងដែនជូនពលករកម្ពុជា ធ្វើ​ដំណើរចូលមកលេងស្រុក​កំណើត​ឱ្យឆាប់រហ័ស ​ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ដោយអនុវត្តតាមការណែនាំ​របស់​លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ​និង​មានការឯកភាពពីភាគីថៃ​ផងនោះ​ ដើម្បី​សម្រួល​និងពន្លឿនការប្រថាប់ត្រាលិខិតឆ្លងដែនជូនបងប្អូនពលករកុំឲ្យមានការរងចាំយូរនៅឯច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក មន្រ្តីនគរបាលអន្តោប្រវេសន៍ក្រុមការងាររបស់ប៉ុស្តិ៍ ​បានសហការជាមួយ​អាជ្ញាធរក្រុង បាន​យករថយន្តដឹកជញ្ជូន​ពលករខ្មែរ​ដែលមក​ដល់​ច្រកទ្វារព្រំដែន​អន្តរជាតិខ្លង​លឹក​ ដែលរង់ចាំយូរ ដោយមូលហេតុមកពីនគរបាលអន្តោប្រវេសន៍ថៃ នៅច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លងលឹក ​ដែលជាកន្លែងផ្ដល់ទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់មិនទាន់​មូលហេតុ (ម៉ាស៊ីនមានតែមួយ)​បាន​ជាបណ្តាលឲ្យបងប្អូន​ពលករដែលឆ្លងដែន​មកមានការកក់ស្ទះរង​ចាំយូរ​យ៉ាងដូច្នេះ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ​នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ​បាន​បន្តទៀតថា ​ដូចនេះដើម្បីសម្រួល និងពន្លឿនការផ្ដល់ទិដ្ឋាការ ​RE-ENTRY PERMIT ជូន​ដល់ពួកគាត់ឱ្យបានលឿន ​និងឆាប់រហ័សនោះក្រុមការងារយើងបានជួយ​ដឹកពួកគាត់​ត្រឡប់​ទៅ​ស្រុកអារញ្ញប្រាថេតវិញ ដើម្បីធ្វើទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់នៅទីនោះមួយកន្លែងទៀត​ដែល​ជាភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការឆ្លងដែនមក ។​ ការអនុវត្តរបៀបនេះ ងាយស្រួល​ដល់​ពួកគាត់នៅពេល​ដែល​គាត់​បាន​ទិដ្ឋាការ​ RE-ENTRY PERMIT​នេះហើយ ​ពេលមកដល់​ច្រកទ្វារគ្រាន់​តែ​នគរបាលអន្តោប្រវេសន៍ថៃ​ប្រថាប់ត្រាលិខិតឆ្លង​ដែនចេញ​ជូនគាត់​ជាការស្រេច។

សូម​បញ្ជាក់ថា ​ក្រៅ​ពីការ​ជួយ​សម្របសម្រួល​គ្រប់​មធ្យោបាយ​ជូន​បងប្អូនពលករខ្មែរទាំងអស់ ក្រុម​ការងារ​បានចែកបាយនឹងទឹកសុទ្ធជូនដល់បងប្អូនដែល​ធ្វើដំណើរ​មក​ដល់​ច្រកទ្វារខ្លងលឹក​ជា​បន្តបន្ទាប់ផង​ដោយដោយមិនគិតពីចំនួនអ្វីនោះឡើយ ​ដើម្បីខ្មែរជួយខ្មែរធ្វើយ៉ាង​ឲ្យបងប្អូនទាំងអស់​បានឆាប់វិលត្រលប់មកដល់ផ្ទះ​សម្បែង​ដើម្បី​ជួបជុំ​សាច់ញាតិ​និង​ចូល​រួមក្នុង ឱកាសបុណ្សចូលឆ្នាំ​ផងដែរ ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm