ក្រសួងធម្មការ ណែនាំឲ្យគ្រប់វត្តអារាម តុបតែងលម្អ និងលេងល្បែងប្រជាប្រិយខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី បានស្គាល់ពីអត្តសញ្ញាណជាតិ

2023/04/11 08:53:10 pm        335

ភ្នំពេញ៖ ឯកឧត្តម សេង សុមុនី អ្នកនាំពាក្យ និងជារដ្ឋលេខាធិការតំណាងឯកឧត្តម ឈិត សុខុន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា បានលើកឡើងប្រាប់បណ្តាញBTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមេសានេះថា ក្រសួងធម្មការ និងសាសនា បានណែនាំឲ្យមនី្ទរធម្មការ និងវត្តអារាម បណ្តារាជធានី ខេត្ត រៀបចំតុបតែងលម្អ និងលេងល្បែងប្រជាប្រិយខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ដើម្បីឲ្យប្រជាពុទ្ធបរិស័ទ មកកាន់វត្តអារាម បានស្គាល់ពីអត្តសញ្ញាណជាតិ។

ឯកឧត្តម សេង សុមុនី បានលើកឡើងទៀតថា ការចូលឆ្នាំថ្មី ឆ្នាំថោះ ប្រពៃណីជាតិនេះ គឺជាការកំណត់​សម្គាល់នូវអត្តសញ្ញាណជាតិ ​ដែលហៅថាប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ គ្រប់គ្រង​ថែរក្សានូវអត្តសញ្ញាណជាតិខ្មែររបស់យើង ​ដែលមិនអាចអាក់ខានបាននោះទេ។ ត្រង់ចំណុចនេះក្រសួងធម្មការ និងសាសនា បានចេញសេចកី្តណែនាំ ក៏សូមថ្លែងអំណរគុណ ទុកជាមុនចំពោះអាជ្ញាធរដែលបានរក្សានូវសុខសន្តិភាព ​សុវតិ្ថភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ជាពិសេសតាមវត្តអារាម។ សុំមេត្តាបន្តថែរក្សានូវសុវតិ្ថភាពជូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ដែលអញ្ជើញទៅបំពេញបុណ្យឲ្យបានល្អប្រសើរ។ ក្នុងសេចកី្តណែនាំដ៏ដែលនោះ មានការជឿជាក់ និងទុកចិត្ត យ៉ាង​មុតមាំ​ ចំពោះគណៈសង្ឃ និងមនី្ទរធម្មការ និងសាសនា រួមនិងមន្រី្តពាក់ព័ន្ធ​ទាំងអស់ ពិតជាសហការគ្នាបានល្អ ដើម្បីបម្រើដល់ពិធីបុណ្យចូលឆ្នាំថ្មី ​ឲ្យបានល្អប្រសើរ ហើយ​រក្សាបាននូវអ្វីៗដែលជា​កេរ្តិ៍មរតក​ជាតិ ការពារបាននូវសុខសន្តិភាព ​ខិតខំថែរក្សាពូនផ្តុំ នូវរាល់​ចំណុចដ៏ល្អរបស់ជាតិ ឲ្យកាន់តែល្អប្រសើរ ដើម្បីទុក​កេរ្តិ៍មរតក​ជូនកូនចៅជំនាន់ក្រោយ។

ឯកឧត្តម សេង សុមុនី បានបញ្ជាក់ទៀតថា​ អ្វីដែលជាមនសិកាជាតិនោះ ​គឺយើងទាំងអស់គ្នាកុំភ្លេច​គុណសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលសម្តេចតេជោ បានផ្តល់ជូនប្រជាពលរដ្ឋទាំងអស់គ្នា។

ដូច្នេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ប្រពៃណីជាតិ យើងសប្បាយរីករាយ យើងក៏ត្រូវនឹកឃើញ​គុណូបការៈ​ទាំងអស់នេះផង ​ដូនតាយើងក៏នឹក ​គ្រូបាធ្យាយ​យើងក៏នឹក ពលីជនដែលបាន​បូជា​សាច់ស្រស់ ឈាមស្រស់ ​ដើម្បីជាតិមាតុភូមិ ​រំដោះយើងឲ្យរស់នោះ យើងត្រូវនឹកគុណជូន​បុណ្យលោក ​ហើយអ្នកនៅរស់ ​ដែលបានដឹកនាំប្រទេស​ សម្បូរសប្បាយ ក៏យើងមិនត្រូវភ្លេច​គុណផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm