អាមេរិក​និយាយថា ការ​បែកធ្លាយ​ឯកសារ​បង្ហាញ​ពី​ហា​នី​ភ័យ​សន្តិសុខ​ធ្ងន់ធ្ងរ​

2023/04/11 09:30:13 pm        421

​អាមេរិក៖ មន្ទីរ​បញ្ច​កោន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​បែក​ធ្លា​យឯក​សារ​សហរដ្ឋអាមេរិក​ស​ម្ងា​ត់​បំផុត​ដ៏​រសើប ដែល​ភាគច្រើន​នៃ​ឯកសារជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន បង្ហាញ​ពី​ហា​នី​ភ័យ​ធ្ងន់ធ្ងរ​ចំពោះ​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​។

អ្នកនាំពាក្យ​សេត​វិមានលោក John Kirby បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden ត្រូវបាន​គេ​រាយការណ៍​ជូន​ដោយ​សង្ខេប អំពី​ការ​បែកធ្លាយ​ឯកសារ​យោធា​អាមេរិក​ដែល​សម្ងាត់​បំផុត​កាលពី​សប្តាហ៍​មុន​។ ក្នុងអំឡុងពេល​សន្និសីទ​សារព័ត៌មានកាលពី​ថ្ងៃ​ចន្ទ លោក Kirby បាន​និយាយថា​ ឯកសារ​មួយចំនួន​ទំនងជា​ជាប់ទាក់ទង​ដោយផ្ទាល់​ទៅនឹង​ការព្រួយបារម្ភ​ពី​សន្តិសុខ​ជាតិ និង​ការ​ស៊ើបការណ៍​សម្ងាត់​។ យោងតាម​លោក Kirby បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​សហរដ្ឋអាមេរិកដឹងថា​ ឯកសារ​មួយចំនួន​ត្រូវបាន​កែ​ខ្លឹមសារ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​និយាយ​អំពី​សុពលភាព​នៃ​អ្វីដែល​បាន​បែកធ្លាយ​នោះទេ​។ មន្ត្រី​អាមេរិក ៣​រូប​បាន​និយាយថា ភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិកកំពុង​ពិនិត្យមើល​ឡើងវិញ​ ពី​របៀប​ដែល​ពួកគេ​ចែករំលែក​រឿង​សម្ងាត់​ដ៏​រសើប​បំផុត​របស់​ពួកគេ​នៅក្នុង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក និង​ដោះស្រាយ​ការបែកបាក់​ផ្នែក​ការទូត​ពី​ការចេញផ្សាយ​ឯក​សារ​សម្ងាត់​ជាច្រើន​។​

​មន្ត្រី​ម្នាក់​បាន​និយាយថា ក្រុម​អ្នកស៊ើប​អង្កេតកំពុងធ្វើការ​ដើម្បី​កំណត់ថា ​តើ​មនុស្ស ឬ​ក្រុម​ណាខ្លះ​ដែលមាន​សមត្ថភាព និង​ការជំរុញ​ទឹកចិត្ត​ក្នុងការ​ឲ្យ​ចេញផ្សាយ​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​។ ការ​បែកធ្លាយ​នេះ​អាចជា​ការចេញផ្សាយ​ព័ត៌មាន​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ​ដែលមាន​ការខូចខាត​ខ្លាំង​បំផុត​ចាប់តាំងពី​ការចេញផ្សាយ​ឯកសារ​រាប់ពាន់​នៅលើ​គេហទំព័រ WikiLeaks កាលពី​ឆ្នាំ២០១៣​។ សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ពិនិត្យ​ឯកសារ​ជាង ៥០ ដែលមាន​ស្លាក «​សម្ងាត់​» និង «​សម្ងាត់​បំផុត​» ដែល​បានបង្ហាញ​ជា​លើកដំបូង​នៅលើ​គេហទំព័រ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​កាលពី​ខែមីនា ហើយ​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ភាព​ងាយ​រងគ្រោះ​របស់​យោធា​អ៊ុយ​ក្រែ​ន និង​ព័ត៌មាន​អំពី​សម្ព័ន្ធមិត្ត រួមមាន​ទាំង​អ៊ីស្រាអែល កូរ៉េខាងត្បូង និង​ប្រទេស​ទួរគី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm