ជនអន្តោប្រវេសន៍​សម្រុក​ទៅកាន់​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​សង្ឃឹមថា​ អាមេរិក​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​

2023/04/11 09:50:15 pm        421

​ម៉ិកស៊ិក៖ ជនអន្តោប្រវេសន៍​រាប់​សិប​នាក់​មកពី​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា កាលពី​ថ្ងៃ​ចន្ទ​បាន​សម្រុកទៅ​កាន់​ព្រំដែន​ប្រទេស​ម៉ិ​ក​ស៊ិ​ក បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​ពួកគេ​នឹង​អាច​ចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក​បាន ខណៈ​រដ្ឋបាល​លោក Joe Biden នឹង​សាកល្បង​ការ​ត្រួត​ពិនិត្យ​ការ​ផ្តល់​សិទ្ធិ​ជ្រក​កោន ​កាន់តែ​លឿន​ជាង​មុន​នៅ​សប្តាហ៍​ក្រោយ ​សម្រាប់​ជនអន្តោប្រវេសន៍​ដែល​ត្រូវ​បាន​ចាប់​បាន​ដោយ​ខុសច្បាប់​នៅ​ព្រំដែន​ភាគ​ខាង​ត្បូង​។

ជនអន្តោប្រវេសន៍​មួយ​ក្រុម​ដែល​កំពុង​រង់ចាំ ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​នៅ​ទីក្រុង Ciudad Juarez ព្រំដែន​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​សម្រុក​ទៅកាន់​ទីក្រុង El Paso រដ្ឋ​តិច​សាស់ជា​ស្ពាន​អន្តរជាតិ ខណៈ​ពាក្យសំដី​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ថា អាជ្ញាធរ​សហរដ្ឋអាមេរិក​នឹង​អនុញ្ញាត​ឱ្យ​ពួកគេ​ឆ្លងកាត់​ព្រំដែន​ ក្រោម​លក្ខខណ្ឌ​ជាក់លាក់​។ ​ភាព​តានតឹង​បាន​កើន​ឡើង​រវាង​ពលរដ្ឋ​នៅ​ព្រំដែន​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដែល​ត្រូវការ​ទៅដល់​សហរដ្ឋអាមេរិក​សម្រាប់​ការងារ ឬ​ការសិក្សា ហើយ​ជនអន្តោប្រវេសន៍​ជា​ច្រើន​នាក់​កំពុង​រង់ចាំ​ព័ត៌មាន​បន្ថែម​នៅ​ច្រក​ទ្វារ ខណៈ​នគរបាល​អាមេរិក​បាន​បិទ​ផ្លូវ​ចូល​ដោយ​លួស​បន្លា និង​រនាំង​ការពារ​។

ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ ទី៨ ខែ​មេសា​ថា ​រដ្ឋបាល​របស់​លោក Joe Biden នៅ​សប្តាហ៍​ក្រោយ​នឹង​ចាប់ផ្តើម​សាកល្បង​ការ​ត្រួត​ពិនិត្យ​ ការ​ផ្តល់​សិទ្ធិ​ជ្រកកោន​កាន់តែ​លឿន​ជាង​មុន​ សម្រាប់​ជនអន្តោប្រវេសន៍​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ពេល​ឆ្លងកាត់​ព្រំដែន​សហរដ្ឋអាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ដោយ​ខុសច្បាប់ ជា​ផ្នែក​មួយ​នៃ​ការ​ត្រៀម​រៀបចំ​សម្រាប់​ការ​បញ្ចប់​វិធានការ​ ការ​រឹត​បន្តឹង​នៅ​ព្រំដែន​ដោយសារ​ជំងឺ COVID-19 នៅ​ក្នុង​ខែ​ឧសភា​។ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​បាន​អនុវត្ត​វិធានការ​រឹត​ត្បិត​នៅ​ព្រំដែន​ថ្មី​កាល​ពី​ពេល​ថ្មីៗ​នេះ ខណៈ​លោក​កំពុង​រក​មធ្យោបាយ​ដោះស្រាយ​ចំនួន​ដ៏​ច្រើន ​នៃ​ជនអន្តោប្រវេសន៍​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ខុសច្បាប់​។ អតីត​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ក៏បាន​ប្រើប្រាស់​ការពិនិត្យ​សិទ្ធិ​ជ្រកកោន​ឆាប់រហ័ស​ផង​ដែរ ដើម្បី​ព​ន្លឿ​ន​ការ​ដោះ​ស្រាយ​រឿងរ៉ាវ ប៉ុន្តែ​ការ​ត្រួត​ពិនិត្យ​ទាំងនោះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​បុគ្គលិក​គយ និង​បុគ្គលិក​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក និង​គ្មាន​ការធានា​ពី​តំណាង​ផ្លូវច្បាប់​ឡើយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm