ភ្នំពេញ ៖ ប្រភពពីក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានឱ្យដឹងថា វ៉ាក់សាំងចំនួន ៣ ប្រភេទដែលបាន ប្រើនៅកម្ពុជា សម្រាប់ចាក់ជូនមន្ត្រីជួរមុខ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនោះ គឺមិនមានប្រ តិកម្មអ្វីគួរឱ្យកត់សម្គាល់នោះឡើយ នៅក្រោយការចាក់រួច។
វ៉ាក់សាំងទាំង ៣ ប្រភេទដែលកំពុងប្រើនៅកម្ពុជា មានដូចជា ស៊ីណូហ្វាម, ស៊ីណូវ៉ាក់ និងកូវីដសែល ឬអាស្ត្រាហ្សេនេកា។
គិតត្រឹមថ្ងៃទី២ ខែឧសភា វ៉ាក់សាំងទាំង ៣ ដែលបានចាក់ជូនពលរដ្ឋ មន្ត្រីជួរមុខ និងកងកម្លាំងប្រ ដាប់អាវុធ គឺបានចំនួន ១.៤២២.៧២២នាក់។ ក្រៅពីនេះ ក៏មានអ្នករស់នៅតំបន់ក្រហមចំនួន ៥៧. ៣១៣នាក់ បានចាក់វ៉ាក់សាំងទាំង ៣ ប្រភេទនេះរួចផងដែរ៕អត្ថបទ ៖ គង់ ឌិន