ក្រសួងទេសចរណ៍៖ ចំនួនសណ្ឋាគារនៅទូទាំងប្រទេសស្ទើទាំងអស់ ត្រូវបានភ្ញៀវកក់អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

2023/04/11 10:41:56 pm        539

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បញ្ជាក់ថា បន្ទប់ស្នាក់នៅតាមបណ្តាសណ្ឋាគារនៅតាមខេត្តរាជធានី គោលដៅទេសចរណ៍សំខាន់ ប្រមាណ៨០%ទៅ៩០% ត្រូវបានភ្ញៀវកក់ទុក​ដើម្បីស្នាក់​នៅដើរកម្សាន្ត​នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ​គិតត្រឹមថ្ងៃទី១១ ខែមេសា ។

លោក គីម សេរីរ័ត្ន ប្រធាននាយកដ្ឋានសណ្ឋាគារ ​និងម្ហូបអាហារនៃក្រសួងទេសចរណ៍​បានឲ្យ​ដឹង​ថា មកដល់ពេលនេះ បណ្តាបន្ទប់ស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ និងផ្ទះបឹងកាឡូនៅតាម​ខេត្តសៀមរាប កំពត កែប និងខេត្តព្រះសីហនុជាដើម ប្រមាណ៩០% ត្រូវបានភ្ញៀវកក់ទុករួចរាល់ អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី។

ដោយឡែកសម្រាប់នៅរាជធានី​ភ្នំពេញវិញ គឺមានភ្ញៀវកក់អស់ប្រមាណជាង ៧០% ​មានការកើន​ឡើង​ជាង​បណ្តា​បុណ្យចូលឆ្នាំនានាកន្លងមក។

អាជីវករនៅរាជធានីភ្នំពេញ ​ដែលនឹងចេញដើរកម្សាន្តនៅក្នុងអំឡុងថ្ងៃឈប់សំរាកបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ ​ភាគច្រើនគឺបានកក់បន្ទប់ស្នាក់នៅតាមសណ្ឋាគារ​ ផ្ទះសំណាក់ នៅ​តាមផ្ទះបឹងកាឡូរួចហើយ ដែលមានតម្លៃសមរម្យ ​ដោយពួកគាត់លើកឡើងថា ​បើមិនកក់ទុកមុន វាអាចឡើងថ្លៃនិងមិនអាចរកបន្ទប់ស្នាក់បានក្នុងអំឡុងពេលចូលឆ្នាំថ្មី។

តួលេខនាយកដ្ឋានសណ្ឋាគារ​ និងម្ហូបអាហារនៃក្រសួងទេសចរណ៍ ​បានឲ្យដឹងថា ​បច្ចុប្បន្ននៅតាម​គោលដៅ​ទេសចរណ៍សំខាន់ៗ​មានបន្ទប់ស្នាក់សណ្ឋាគារ ​ប្រមាណជាង ៥៥ ០០០បន្ទប់ ​ក្នុងនោះ នៅរាជធានីភ្នំពេញ ​មានជាង១៤ ០០០បន្ទប់សណ្ឋាគារ ​នៅខេត្តសៀមរាប ​មានប្រមាណ១៥ ០០០បន្ទប់សណ្ឋាគារ និងនៅខេត្តព្រះសីហនុ ​មានប្រមាណ ៨ ០០០បន្ទប់សណ្ឋាគារ​ នៅកំពត មានជាង ១៣ ០០បន្ទប់សណ្ឋាគារ ។

ក្រៅពីនេះគឺមានបន្ទប់ស្នាក់នៅតាមផ្ទះសំណាក់ ​និងផ្ទះបឹងកាឡូ រាប់ម៉ឺនបន្ទប់ទៀត ដែលអាច​ទ្រទ្រង់​គ្រប់គ្រាន់ភ្ញៀវដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មី ​និងព្រឹត្តិការណ៍SEA GAMES និងAsean PARA GAMES2023នេះ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        84
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        144
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm