ព្រឹត្តិការណ៍បំបែកឯតទគ្គកម្ម "បេះដូងច្រើនជាងគេលើពិភពលោក"បានចាប់ផ្តើមហើយ

2023/04/11 11:08:01 pm        225

សៀមរាប៖ ព្រឹត្តិការណ៍បំបែកឯតទគ្គកម្ម "បេះដូងច្រើនជាងគេលើពិភពលោក"បានចាប់ផ្តើមហើយ នៅរសៀលថ្ងៃទី

១១ ខែមេសា ឆ្នាំ២០២៣នេះ នៅប្រាសាទអង្គរវត្ត។

តំណាងស្ថាប័ន Guinness World Records ដែលជាស្ថាប័នកំពូលចុះវត្តមានវត្ថុ ស្នាដៃ និងព្រឹត្តិការណ៍នានា ក្នុង​កំណត់ត្រាបំបែកឯតទគ្គកម្មពិភពលោក បានមកដល់ក្រុងសៀមរាប និងបានពិនិត្យមើលការតាំងរៀប និង​រាប់​បេះ​ដូង​ នៅព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០២៣ ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាការផ្ដួចផ្ដើម ឬកម្មវិធីបេះដូងច្រើនជាងគេលើពិភពលោក ដែលមាន​វត្តមាន​ក្រោម​យុទ្ធនាការ BeyondTheGames ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ” ក្នុងន័យគាំទ្រ លើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ គ្រប់ដំណាក់កាលតាំងពីការត្រៀមប្រកួត ការប្រកួត និងក្រោយការប្រកួតនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ។

បេះដូងក្រដាសបានយកទៅផ្គុំជាផ្ទាំងពាក្យ ឬឃ្លានៅក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីបំបែ​កកំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក និងតាំងបង្ហាញអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលបច្ចុប្បន្ននេះក្រុម​ការងារបាន​រៀបចំតាំងបង្ហាញបេះដូងក្រដាសដែលប្រមូលពីសាធារណៈជនសម្រាប់បំបែកឯតទគ្គកម្ម​ពិភពលោក​យ៉ាងសស្រាក់សស្រាំ។

ការបំបែកកំណត់ត្រាពិភពលោកនេះ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា ព្រមទាំងបើកទូលាយឱ្យសាធារណៈជនទូទៅអាចចូលរួមដើម្បីជាសក្ខីភាព

ក្នុងការបំបែកឯតទគ្គកម្មពិភពលោកនេះ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        36
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        103
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm