សហរដ្ឋអាមេរិកចាត់ទុកការចាប់ខ្លួនអ្នកយកព័ត៌មាន Wall Street Journal ថាជា "ការឃុំខ្លួនដោយខុសឆ្គង" ធ្វើឡើងដោយប្រទេសរុស្ស៊ី

2023/04/11 05:02:20 pm        364

អន្ដរជាតិ៖ កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិក បានសម្រេចថា ប្រទេសរុស្ស៊ីបាន "ឃុំខ្លួនអ្នកយកព័ត៌មានរបស់សារព័ត៌មាន Wall Street Journal ជាជនជាតិអាមេរិកឈ្មោះ Evan Gershkovich ដោយខុសឆ្គង" ដោយ អះអាងថា ការចោទប្រកាន់ពីបទចារកម្ម គឺជាការក្លែងបន្លំ ហើយថាករណីនេះ គឺជារឿងនយោបាយ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Vedant Patel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "វិជ្ជាជីវៈសារព័ត៌មានមិនមែនជាឧក្រិដ្ឋកម្មទេ។

យើងថ្កោលទោសចំពោះការបន្តគាបសង្កត់របស់វិមាន Kremlin ទៅលើសំឡេងឯករាជ្យនៅក្នុងប្រទេសរុស្ស៊ី និងសង្រ្គាមដែលកំពុងបន្តប្រឆាំងនឹងការពិត"។

លោក Patel បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រសមស្របដល់លោកGershkovich និងគ្រួសាររបស់គាត់។

លោកPatel ក៏បានអំពាវនាវឱ្យរុស្ស៊ីដោះលែងលោក Paul Whelan អតីតទាហានម៉ារីនអាមេរិក ដែលកំពុងជាប់ពន្ធនាគាររយៈពេល ១៦ឆ្នាំ នៅក្នុងពន្ធនាគាររុស្សី ហើយក៏ត្រូវបានទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជា "ការឃុំឃាំងដោយខុសឆ្គង" ផងដែរ។

សេវាសន្តិសុខ FSB របស់រុស្ស៊ីបាននិយាយ កាលពីថ្ងៃទី៣០ ខែមីនាថា ខ្លួនបាន​ចាប់ខ្លួនលោក Gershkovich ដោយចោទប្រកាន់គាត់ពីបទប្រមូលព័ត៌មានអំពីក្រុមហ៊ុនការពារជាតិរុស្ស៊ីដែលជាការសម្ងាត់របស់រដ្ឋ។

ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះទេ។

សារព័ត៌មាន Wall Street Journal បានបដិសេធថា លោក Gershkovich មិនបានធ្វើចារកម្មទេ។ សេតវិមានបានហៅការចោទប្រកាន់ចារកម្ម ដែលអាចជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំនោះ ថាជារឿងគួរឲ្យអស់សំណើច។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវឱ្យមានការដោះលែងលោក Gershkovich ហើយរដ្ឋមន្ត្រីការបរទេស លោកAntony Blinken នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២ ខែមេសា ជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov ដោយបានលើកឡើងពីការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនជុំវិញ"ការឃុំខ្លួនអ្នកសារព័ត៌មាន"ដែលមិនអាចទទួលយកបាននេះ។

លោក Patel បានប្រាប់អ្នកសារព័ត៌មានមុននេះថា ទីក្រុងមូស្គូបានជូនដំណឹងជាផ្លូវការដល់ទីក្រុងវ៉ាស៊ីនតោនអំពីការឃុំខ្លួនលោក Gershkovich កាលពីចុងសប្តាហ៍ ប៉ុន្តែមិនទាន់បានអនុញ្ញាតឱ្យមន្ត្រីកុងស៊ុលអាមេរិកចូលជួបអ្នកកាសែតនោះទេ។

អ្នកបោះពុម្ពផ្សាយ និងនិពន្ធនាយករបស់សារព័ត៌មាន Wall Street Journal បាននិយាយថាការកំណត់"ការឃុំឃាំងដោយខុសឆ្គង នឹងបើកផ្លូវទៅរកដំណោះស្រាយ និងការយកចិត្តទុកដាក់បន្ថែមនៅកម្រិតខ្ពស់បំផុតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការធានាការដោះលែងគាត់" ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am