ទូត​កម្ពុជា​នៅ​ថៃ កំពុង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង បន្ទាប់ពី​មាន​ពលករ​ខ្មែរ​ស្លាប់ និង​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

2023/04/12 12:22:59 am        333

ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម អាន សុខឿន នា​ល្ងាច​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹងថា ស្ថានទូត​កម្ពុជា​ប្រចាំ​ទី​ក្រុង​បាងកក កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ជូន​ជនរងគ្រោះ ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​គ្រោះថ្នាក់​។

ជុំវិញ​ព័ត៌មាន​អំពី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​កុងតឺន័រ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២៣ នៅ​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​ទាក់ទង​និង​ធ្វើការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច មន្ទីរពេទ្យ និង​អ្នកពាក់ព័ន្ធ នៅក្នុង​ប្រទេស​ថៃ។

អ្នកនាំពាក្យ​រូបនេះ បន្តថា យោងតាម​របាយការណ៍​របស់​ស្ថានទូត គ្រោះថ្នាក់​ខាងលើ​បាន​បណ្តាលឱ្យ​ពលរដ្ឋ​ខ្មែរ​ចំនួន​៣​រូប (​ម្នាក់​ជា​ស្ត្រី​មាន​ផ្ទៃពោះ​៩​ខែ​) បាត់បង់​ជីវិត និង ចំនួន​១១​រូប​ផ្សេងទៀត រងរបួស (​ក្នុងនោះ​ មាន​៨​រូប រងរបួស​ធ្ងន់ធ្ងរ​)​។

អ្នកនាំពាក្យ​ក្រសួងការបរទេស គូសបញ្ជាក់ថា បន្ថែម​លើ​លិខិត​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​គ្រួសារ​នៃ​សព ស្ថានទូត​កម្ពុជា​បាន​ជួយ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ​លើ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​សុំ​នាំយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។

ជាមួយគ្នា ស្ថានទូត​កម្ពុជា ក៏បាន​ចុះ​ផ្ទាល់​ដល់ទី​តាំង​តម្កល់សព ដែល​ស្ថិតនៅក្នុង​វត្ត​សោធរ​និមិត្ត (​ខេត្ត​សាក់​មុត​ប្រា​កាន​) ហើយ​បាននិងកំពុង​ចុះសាកសួរ​សុខទុក្ខ​ជនរងគ្រោះ ដែល​កំពុង​ទទួល​ការព្យាបាល នៅក្នុង​ប្រទេស​ថៃ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​គ្រួសារ​សព និង​ជនរងគ្រោះ​ផងដែរ​។

លើសពីនេះ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាននិងកំពុង​សហកា​រ​ជាមួយ​អាជ្ញាធរ​ថៃ គ្រួសារ​ជនរងគ្រោះ និង​អ្នកពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ និង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង ជូន​ជនរងគ្រោះ​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm