អ្នកនាំពាក្យក្រសួងកាបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមការងារពីប្រទេសអ៊ីរ៉ង់ នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីត្រៀមបើកស្ថានទូតអ៊ីរ៉ង់ឡើងវិញ។

នៅក្នុងការធ្វើអត្ថាធិប្បាយនៅឯសន្និសីទសារព័ត៌មានតាមឆ្នាំប្រតិទិនរបស់អ៊ីរ៉ង់ចប្ចុប្បន្ន អ្នកនាំពាក្យ លោកណស៊ើរ កាណាអានី បាននិយាយថា អ៊ីរ៉ង់និងអារ៉ាប៊ីសាអ៊ូឌីត បានស្ដារចំណងមិត្តភាពការទូតជាមួយគ្នាឡើងវិញ ដោយផ្អែកទៅលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ក្រោមការសម្របសម្រួលដោយប្រទេសចិន។
គណៈប្រតិភូអារ៉ាប៊ីសាអ៊ូឌីត បានទៅដល់ក្រុងតេអេរ៉ង់កាលពីថ្ងៃសៅរ៍ហើយសមាជិករបស់ខ្លួនពេលនេះ ស្ថិតនៅក្នុងរដ្ឋធានី និងនៅក្រុង ម៉ាសហាត នៅភាគឦសានប្រទេសអ៊ីរ៉ង់ ដើម្បីបើកស្ថានទូតនិងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតឡើងវិញ។
លោក កាណាអានី បាននិយាយថា គណៈប្រតិភូអ៊ីរ៉ង់ នឹងចាកចេញទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅប៉ុន្មានថ្ងៃខាងមុខក្នុងបំណងបើកស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួនឡើងវិញ។
លោក បានបន្ដថា យោងតាមកិច្ចព្រមព្រៀង អ្នកតំណាងមកពីប្រទេសទាំងពីរ នឹងផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមកឲ្យបានឆាប់នៅរយៈពេល២ ទៅ៣ថ្ងៃទៀត៕ អត្ថបទ មករា