អង្គការសហប្រជាជាតិរិះគន់ ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា សម្លាប់មនុស្ស៥៣នាក់

2023/04/12 03:51:31 pm        247

យោងតាមរបាយការណ៍របស់សារព័ត៌មានក្នុងស្រុក និងសាក្សីដែលសារព័ត៌មាន AFP បានទាក់ទង មនុស្សរាប់សិបនាក់ នៅក្នុងតំបន់ភាគកណ្ដាលរបស់សហភាពមីយ៉ាន់ម៉ាបានស្លាប់ ក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារ ខណៈអង្គការសហប្រជាជាតិបាន​ជំរុញរបប​សឹក​ឲ្យបញ្ឈប់យុទ្ធនាការហិង្សារបស់ខ្លួន។

ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលក្នុងភាព​ចលាចល​ខាងនយោបាយ និងវិបត្តិសេដ្ឋកិច្ច ​ចាប់តាំងពីយោធាបានដណ្ដើម​អំណាច​ក្នុងរដ្ឋប្រហារ​កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។

ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា លោកពិតជាតក់​ស្លុតខ្លាំង​ណាស់ចំពោះការវាយប្រហារ​តាម​អាកាសដ៏ព្រៃផ្សៃ ដែលលោក​បាន​និយាយថា ​ជនរងគ្រោះទាំងនោះ ​ក៏មានកុមារសិស្សសាលាដែលកំពុងសម្ដែងក្នុងកម្មវិធីមួយផងដែរ ស្របពេលអង្គការពិភពលោកមួយនេះ ​អំពាវនាវឲ្យនាំអ្នកប្រព្រឹត្តិទាំងនោះមកកាត់ទោស។

ចំនួនអ្នកស្លាប់ពីការវាយប្រហារតាមអាកាស កាលពីព្រឹកថ្ងៃអង្គារនៅទីប្រជុំជនដាច់ស្រយាល Kanbalu ក្នុងតំបន់ Sagaing នៅមិនទាន់ច្បាស់នៅឡើយទេ។

សារព័ត៌មាន BBC មីយ៉ាន់ម៉ា និងសារព័ត៌មាន Irrawaddy បានរាយការណ៍ថា មនុស្សយ៉ាងហោច​ណាស់ ៥៣នាក់រួមទាំងជនស៊ីវិល​ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរបួស​នៅក្នុងការ​វាយប្រហារនេះ។ ​ខណៈចំនួនអ្នកស្លាប់ពិតប្រាកដនៅពុំទាន់​បាន​បញ្ជាក់នៅឡើយ អង្គការ​សហប្រជាជាតិ បាននិយាយថា​ ជនស៊ីវិលមួយចំនួនបានស្លាប់៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm