យោងតាមឯកសារមួយក្នុងចំណោមឯកសារដែលបានលេចធ្លាយជាច្រើននៅតាម online ចក្រភពអង់គ្លេសស្ថិតក្នុងចំណោមនៃបណ្ដាប្រទេស ដែលមានកងកម្លាំងយោធាពិសេស កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន ។

ឯកសារនេះ បញ្ជាក់ពីអ្វីដែលជាប្រធានបទនៃការប៉ាន់ប្រមាណបែបស្ងៀមស្ងាត់រយៈពេលជាងមួយឆ្នាំមកនេះ។
ឯកសារដែលបានលេចធ្លាយមានមួយចំនួនបានដាក់សញ្ញាសម្គាល់ថា ជាព័ត៌មានអាថ៌កំបាំងបំផុត ពណ៌នាលម្អិតពីសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការសរសេរយ៉ាងលម្អិតនៃការរៀបចំរបស់អ៊ុយក្រែនសម្រាប់ការវាយបកនៅនិទាឃរដូវ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងស៊ើបអង្កេតពីប្រភពដែលនាំឲ្យលេចធ្លាយឯកសារនោះ។
យោងតាមឯកសារ ដែលបានដាក់កាលបរិច្ឆេទ កាលពីថ្ងៃទី២៣មីនា ចក្រភពអង់គ្លេស មានជាប់ពាក់ព័ន្ធធំបំផុតនៃកងកម្លាំងពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ចំនួន៥០នាក់ បន្ទាប់មករដ្ឋជាសមាជិកណាតូគឺ ឡាតវី មាន១៧នាក់ បារាំង មាន១៥នាក់ អាមេរិក មាន១៤នាក់ និងហូឡង់មានម្នាក់។ ឯកសារដែលបានលេចធ្លាយនោះ ពុំបាននិយាយទេ ថាទីតាំងរបស់កងកម្លាំងទាំងនោះ នៅកន្លែងណា ឬ ពួកគេកំពុងធ្វើអ្វី៕