ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីធ្វើការពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ចំនួនបី រួមមាន៖ សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ, សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ និងសេចក្តីព្រាងច្បាប់លើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចនឹងបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ លើសេចក្តីព្រាងច្បាប់ទាំងបីនេះ នៅព្រឹកថ្ងៃ១៩ ខែមេសា ខាងមុខនេះ។





