ប្រជាពលរដ្ឋចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតបណ្ដើរៗហើយ

2023/04/12 07:09:01 pm        449

ភ្នំពេញ៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចូលមកដល់ គេសង្គេតឃើញថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋមួយចំនួន បាននឹងកំពុងចាកចេញពីរាជធានីភ្នំពេញ ធ្វើដំណើរទៅកាន់បណ្តាខេត្តនានា ដែលជាស្រុក​កំណើតបណ្តើរៗហើយ ដើម្បីទៅ​ជួបជុំ​ក្រុមគ្រួសារ​សាច់ញាតិ ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចូលមកដល់នារយៈពេល២ថ្ងៃទៀត ​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ដែលរស់នៅ ​និងបំពេញការងារ ​រកទទួលទានផ្សេងៗ​បានចាប់ផ្ដើមឈប់សម្រាក និង​ធ្វើ​ដំណើរចាកចេញទៅកាន់ស្រុកកំណើត តាមបណ្ដាខេត្តនានាបណ្ដើរហើយដែរ ជាក់ស្តែង​នៅ​ព្រឹកថ្ងៃទី១២ ខែមេសានេះ ​គេសង្គេតឃើញថា ​មានពលរដ្ឋមួយចំនួន​បាន​ទៅ​ទទួល​សេវា​ដឹក​ជញ្ជូន​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរឯកជន​មួយចំនួន ​ដោយបានកក់សំបុត្រ​ជាបន្តបន្ទាប់ត្រៀម​ខ្លួន​សម្រាប់​ការចាកចេញពីភ្នំពេញ ​ធ្វើដំណើរទៅស្រុកកំណើត ។

ពលរដ្ឋដែលត្រៀមនឹងធ្វើដំណើរ​បានសម្តែង​ពី​អារម្មណ៍​សប្បាយរីករាយ ​ដោយបាន​ឈប់សម្រាក និង​បានទៅជួបជុំបងប្អូនគ្រួសារ​នៅឯស្រុកកំណើត ព្រោះ​មាន​តែពេលមានពិធីបុណ្យទាននេះ​ទេ ដែលជាឱកាសអាចឱ្យបងប្អូនជិតឆ្ងាយរបស់គាត់ ​អាចបានជួបជុំកូនចៅបងប្អូនកូនក្មួយ លោក​ឪពុកអ្នកម្តាយ​ ក៏ដូចជាជីដូនជីតាផងដែរ ។

ពលរដ្ឋបានរំពឹងថា ​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ​នឹង​មាន​ភាព​សប្បាយ​អ៊ូអរ​ខ្លាំង ព្រោះតែ​ប៉ុន្មាន​ឆ្នាំ​កន្លងទៅមុនៗ ​កម្ពុជា​យើងបាន​ជួបនឹងវិបត្តិ​ជំងឺ​កូវីដ-១៩​ ដែល​មិន​អាច​មាន​ពិធីជួបជុំគ្នា​បាន​ទូលំទូលាយនោះទេ ។

ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗ​នេះក៏​បានជូនដំណឹង និងអំពាវនាវ ដល់ម្ចាស់អាជីវកម្មក្រុមហ៊ុនរថយន្តដឹក​ជញ្ជូន​អ្នកដំណើរ​តូចធំ​ទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ឱ្យរក្សាតម្លៃដឹក​ជញ្ជូន​ភ្ញៀវ​ឱ្យនៅ​ថេរដដែល ជៀសវៀង​ការដំឡើង​តម្លៃ នៃការដឹកជញ្ជូន​របស់ខ្លួន ធ្វើឱ្យមានការប៉ះពាល់ដល់ពលរដ្ឋអ្នកដំណើរ មានការ​ថ្នាំងថ្នាក់ ពិសេសនោះ​ គឺការប៉ះពាល់​ដល់ចរន្តសេដ្ឋកិច្ចលុយកាក់ ទាំងការធ្វើដំណើរពីភ្នំពេញ​ទៅ​លេងស្រុកកំណើត ​និងទាំងការត្រឡប់ពីស្រុកកំណើតចូលមកកាន់រាជធានីភ្នំពេញវិញ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមរួចរាល់​ហើយដែរ​នូវរថយន្តក្រុង​សាធារណៈរបស់​រដ្ឋ​ជិត៣០០គ្រឿង ​សម្រាប់ដឹកពលរដ្ឋទៅកាន់ស្រុកកំណើត​ដោយឥតគិតថ្លៃ​ផងដែរ គឺពីថ្ងៃទី១៣ ​ដល់ថ្ងៃទី១៧ ខែមេសា៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm