សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អនុញ្ញាតឱ្យរបាំត្រុដិសំដែង និងប្រារព្ធពិធីសូត្រមន្តប្រោះព្រំនាំសិរីសួស្តីឆ្នាំថ្មី

2023/04/12 07:33:03 pm        448

ភ្នំពេញ៖ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បច្ចស័ក ព.ស ២៥៦៧, គ.ស ២០២ ៣ ដែលនឹងចូលមកដល់នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៤ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាត​ឱ្យក្រុមសិល្បៈសិស្សរបាំត្រុដិ នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ សំដែង នៅឯភូមិគ្រឹះក្រុង​តាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមេសានេះ ទៅតាម​ទំនៀមទម្លាប់​ដ៏​ផូរផង់របស់ដូនតា ដែលបន្សល់ទុកតាំងពីយូរលង់មក​ ក៏ដូចជាការ ​ចូលរួមថែរក្សានូវមរតកវប្បធម៌មួយនេះឱ្យ​ស្ថិតស្ថេរ​គង់វង្ស ។

«ត្រុដិ» គឺជារបាំប្រជាប្រិយខ្មែរមួយប្រភេទ ដែលភាគច្រើនគេនិយមសម្តែងនៅក្នុងរដូវបុណ្យចូល ឆ្នាំថ្មីប្រពៃណីខ្មែរ ​ដើម្បីបួងសួងសុំសេចក្តីសុខ ​ក៏ដូចជាបណ្តេញនូវឧបទ្រព ដែលសេសល់ពីឆ្នាំ​ចាស់ ផ្លាស់ មកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មី។ របាំខ្មែរមួយប្រភេទនេះ ក៏ត្រូវបានគេនិយមលេង ដើម្បីបន់ស្រន់សុំទឹក ភ្លៀង ផងដែរ ។

ការសំដែងរបាំត្រុដិ នៅមុខភូមិគ្រឹះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅពេលនេះ​ ក៏ដើម្បីបួងសួង សុំសេចក្តីសុខ ​ក៏ដូចជាបណ្ដេញនូវអ្វីដែលមិនប្រពៃពីឆ្នាំចាស់​ និងនាំមកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មី ជូនដល់សម្តេចតេជោ ហ៊ុន សែន ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ក្រុមគ្រួសារ ​របស់សម្តេចទាំងពីរ ​បានជួបប្រទះតែនឹងសេចក្តីសុខ ​សេចក្តីចម្រុងចម្រើន និងមាន​ជោគមានជ័យគ្រប់ ពេលវេលា ដើម្បីសម្តេចបានស្ថិតនៅដឹកនាំនាវា​កម្ពុជាបន្តបោះជំហាន​ឈាន​ឆ្ពោះទៅ​កាន់វឌ្ឍនភាពថ្មីៗ ជាបន្តទៀត ជាពិសេសការរក្សាបាននូវឯកភាពជាតិ​ សន្តិភាព ស្ថិរភាព សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ ភាព​សុខដុមរមនា និងការរីកចម្រើនថ្មីៗលើគ្រប់វិស័យជូន​ដល់សង្គមជាតិ ។

ក្រោយពីពិធីសំដែងរបាំត្រុដិបានបញ្ចប់រួចរាល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ក៏បានយាងនិមន្តសម្តេចព្រះពោធិ៍វង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករង ទី១ នៃព្រះរាជាណចក្រកម្ពុជា, សម្តេចសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃ​នាយក រងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ ថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះ ឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ព្រះអនុប្រធាន និងជាអគ្គលេខាធិការដ្ឋានថេរ សភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រមជា​មួយនឹង​ព្រះវត្តមាន​សម្តេចសង្ឃ មន្ត្រីសង្ឃ សរុបចំនួន៧អង្គ ប្រារព្ធពិធីសូត្រមន្តប្រោះព្រំ ជាពិសេសសូមទេវតាឆ្នាំថ្មីព្រះនាងកិមិរាទេវី ដែលនឹងយាង មកថែរក្សា អភិបាលគ្រងចក្រវាល និងព្រះរាជាណាចក្រកម្ពុជាទាំងមូល សូមនាំមកនូវសិរីសួស្តីជ័យ មង្គល វិបុលសុខគ្រប់ប្រការ ។

បន្ទាប់ពីបានប្រារព្ធកិច្ចទៅតាមប្រពៃណីទំនៀមទម្លាប់ ​នៃព្រះពុទ្ធសាសនា​ និងបានឧទ្ទិសនូវមហា កុសលផល​បុណ្យជូនទៅដល់ដួងវិញ្ញាណក្ខន្ធ ​បុព្វការីជន មាន មាតា បិតា ជីដូន ជីតា សាច់សាលោហិត ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខ ឱ្យទទួលយកនូវមហាកុសល​ផល​បុណ្យ ដែលសម្តេច ទាំងទ្វេ បានរៀបចំជូនតាមរយៈសម្តេចសង្ឃ មន្ត្រីសង្ឃនៅថ្ងៃនេះ សម្តេចទាំងទ្វេ ​បានយាង និមន្តសម្តេច សង្ឃ មន្ត្រីសង្ឃជាន់ខ្ពស់យាងប្រោះព្រំ លើកសិរីសួស្តី​សូម​កើតមានដល់សម្តេចទាំងទ្វេ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ​សូមមានសុខភាពល្អ បរិបូរណ៍ ជន្មាយុយឺនយូរ​ ដើម្បីសម្តេចទាំងទ្វេ បានស្ថិតនៅជា​ ម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ទាំងក្នុង ​និងក្រៅប្រទេស ​ជាពិសេសដើម្បីបន្តការគ្រប់គ្រង និង​ ដឹកនាំព្រះរាជាណាចក្រកម្ពុជា រក្សា​បាន​នូវសុខដុមនីកម្ម រវាងជនជាតិ ​និងសាសនា ​និងថែរក្សានូវសុខ ​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងថែមទៀត ៕អត្ថបទ៖ សុត សុទ្ធ




អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        111
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm