គ្រូ​ពោធិ៍សាត់​ប្រាប់​មូលហេតុ​បាន​លទ្ធផល​មិនល្អ​ក្នុង​ពាន​សម្ដេច​តេ​ជោ​ឆ្នាំនេះ​

2021/05/04 05:48:19 pm        112

​បាល់ទាត់៖ ឆ្នាំ​២០២១​ ជា​ឆ្នាំ​ទី​២ ​ហើយ​ដែល​ក្រុមបាល់ទាត់​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ខេត្ត​ពោធិ៍សាត់ ​ចូលរួម​ការប្រកួត​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ថ្នាក់​ខេត្ត​។ តែ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២០​ ដែល​ជា​ឆ្នាំ​ដំបូង ពួកគេ​ធ្វើ​មិនបាន​ល្អ​សោះ​ដោយ​ ៥​ប្រកួត​ក្នុង​ពូ​ល ឆ្នាំ​២០២១ មកនេះ​ចាញ់​ទាំង​៥ និង​របូត​ច្រើន​គ្រាប់​។​

​សម្រាប់​លទ្ធផល​មិន​អំណោយផល​ក្នុង​ឆ្នាំ​២០២១ លោក ជា លី​ហុក គ្រូ​បង្គោល​ក្រុម​ស​.​យ​.​ស​.​ស ខេត្ត​ពោធិ៍សាត់​បញ្ជាក់​ថា​ ដោយសារ​កង្វះខាត​ការ​ហ្វឹក​ហាត់​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​រាល​ដា​ល​​ជំងឺ​កូ​វីដ​១៩​។​ បើ​និយាយ​ពី​ឆ្នាំ​២០២០ ស្ថានភាព​កូ​វីដ​១៩ ពុំ​មានការ​រាលដាល​ខ្លាំង​ដូច​បច្ចុប្បន្ន​ទើប​មានការ​ហ្វឹកហាត់​ល្អ​។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​ចាស់​ ក្រុម​លោក​ប្រទាញប្រទង់​គ្នា​ជា​មួយ​កំពង់ឆ្នាំង​នៅ​ពូ​ល “​ក​”​ដោយមាន​ ១០​ពិន្ទុ​ស្មើគ្នា​។ យ៉ាងណា​កំពង់ឆ្នាំង​បាន​ឡើង​ទៅ​វគ្គ​បន្ត​ ព្រោះ​មាន​គ្រាប់​បាល់​ច្រើនជាង​ពោធិ៍សាត់​។ ​ក្រុមបាល់ទាត់ ស​.​យ​.​ស​.​ស ពោធិ៍សាត់ ប្រមូលផ្ដុំ​ដោយ​យុវជន ​និង​អ្នក​និយម​លេង​បាល់ទាត់​តាម​បណ្ដា​ស្រុក​នានា​ ក្នុង​ខេត្ត​ពោធិ៍​សាត់​។ ​ពួកគេ​ទទួល​បាន​ឱកាស​តំណាង​ពោធិ៍សាត់ ​ក្នុង​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន តាមរយៈ​ការ​ឈ្នះ​ជើងឯក​ក្នុង​ខេត្ត​របស់​ខ្លួន​។​

​ទោះ​មិនបាន​លទ្ធផល​ល្អ​ក្នុង​ឆ្នាំ​នេះ លោក ជា លី​ហុក​ ដែល​ជា​គ្រូ​បង្គោល​អះអាង​ទទួល​យក​បាន ហើយ​ថា​ថ្នាក់ដឹកនាំ​ក្រុម​នឹង​ព្យាយាម​រៀបចំ​ឲ្យ​បាន​ល្អ ​សម្រាប់​ការប្រកួត​នៅ​រដូវ​កាល​ក្រោយ​។ ​អ្វី​សំខាន់​មួយទៀត​នោះគឺ​ក្រុម​ចូលរួម​លើកស្ទួយ​ និង​បណ្ដុះ​បណ្ដា​ធនធាន​ក្នុង​វិស័យ​​កីឡា​។​ ពេល​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ថ្នាក់​ខេត្ត ២០២១ ដំណើរការ​ឡើង​វិញ ស​.​យ​.​ស​.​ស ពោធិ៍សាត់​នឹង​ជួប​ប្រកួត​បិទ​ពូ​ល “​ខ​” តទល់​ក្រុម​ខេត្ត​បន្ទាយមានជ័យ​៕

​អត្ថបទ​៖ CNCC

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm