អាមេរិក ៖ លោក Alvin Bragg រដ្ឋអាជ្ញាសង្កាត់ Manhattan បានប្ដឹងតំណាងរាស្ត្រសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Jim Jordan ឲ្យបញ្ឈប់នូវអ្វីដែលលោកហៅថាជាយុទ្ធនាការបំភិតបំភ័យប្រឆាំងការកាត់ទោសព្រហ្មទណ្ឌលើអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងទីក្រុង New York។
បណ្ដឹងនេះ មានគោលបំណងរាំងខ្ទប់ដីការបស់លោក Mark Pomerantz អតីតរដ្ឋអាជ្ញាមួយរូបដែលបានដឹកនាំការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាសង្កាត់ Manhattan លើលោកTrump។
ដីកាដែលបានចេញកាលពីសប្ដាហ៍មុនដោយគណៈកម្មការនីតិកម្មសភា ដែលមានលោក Jordanជាប្រធាន ព្យាយាមឲ្យលោក Pomerantz មកបង្ហាញខ្លួននៅចំពោះមុខគណៈកម្មការសម្រាប់ការអង្គុយស្ដាប់បណ្ដឹងរដ្ឋប្បវេណី។
លោក Bragg ដែលជាអ្នកប្រជាធិបតេយ្យបានហៅដីកានេះថាជា ការញុះញង់ ដែលមិនស្របតាមរដ្ឋធម្មនុញ្ញនៅក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់រដ្ឋថាជាការសងសឹកសម្រាប់ការចោទប្រកាន់លោក Trump នៅក្នុងការចោទប្រកាន់ដំបូងរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ៕ ដោយ ៖ សុខ មាន
