ក្រុមមេដឹកនាំនៅរដ្ឋខិនថាក់គី និងធិនណេស៊ី អំពាវនាវឲ្យរឹតបន្តឹងការគ្រប់គ្រងអាវុធក្រោយការបាញ់ប្រហារសម្លាប់រង្គាល

2023/04/12 09:58:56 pm        42

អាមេរិក ៖​ ក្រុមមេដឹកនាំនយោបាយនៅរដ្ឋខិនថាក់គី និងរដ្ឋធិនណេស៊ី បានអំពាវនាវឲ្យរឹតបន្តឹងការគ្រប់គ្រង​អាវុធ​កាន់តែតឹងរ៉ឹងថែមទៀត រួមទាំងច្បាប់កាន់តែតឹងរ៉ឹងទប់ស្កាត់មនុស្សក្នុងការកាន់អាវុធ បន្ទាប់ពីការបាញ់ប្រហារ​សម្លាប់រង្គាលចំនួន២ ដែលបានសម្លាប់មនុស្ស១១នាក់ ​នៅក្នុងទីក្រុង​ ល្វីស្វីល(Louisville) ​និងណាស្វីល(Nashville) សហរដ្ឋអាមេរិក ។

បុគ្គលិកធនាគារម្នាក់បានបាញ់មិត្តរួមការងារចំនួន៥នាក់ និង៩នាក់រងរបួស នៅកន្លែងការងាររបស់​ខ្លួននៅក្នុង​ទីក្រុងល្វីស្វីល រដ្ឋខិនថាក់គី កាលពីថ្ងៃចន្ទទី២៧ មីនា ខណៈមានកុមារសិស្សសាលាអាយុ៩ឆ្នាំ៣នាក់ និង បុគ្គលិក៣នាក់ ត្រូវបានបាញ់សម្លាប់នៅសាលារៀនឯកជនគ្រឹស្តសាសនា នៅក្នុងទីក្រុងណាស្វីល រដ្ឋធិនណេស៊ី ពីអតីតសិស្សម្នាក់។

អភិបាលរដ្ឋ Tennessee លោក Bill Lee បានជំរុញដល់សមាជិកមហាសន្និបាតស្វែងរកការសម្របសម្រួល​ដើម្បីរឹតបន្តឹងច្បាប់នូវអ្វីដែលគេហៅថាជាសញ្ញាព្រមានពីគ្រោះថ្នាក់របស់រដ្ឋ ក្នុងគោលបំណងរារាំង​មនុស្សមិនឲ្យគំរាមកំហែងដល់សាធារណជន ឬ ខ្លួនឯងក្នុងការទទួលបានសិទ្ធិកាន់អាវុធ។

នៅសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងល្វីស្វីល សមាជិកសភាអាមេរិកលោក Morgan McGarvey បានជំរុញក្រុមតំណាងរាស្ត្រសហព័ន្ធគាំទ្រគោលនយោបាយទប់ស្កាត់អំពើហិង្សាដោយអាវុធ។ អ្នកប្រជាធិបតេយ្យរូបនេះ បាននិយាយថា អំឡុងពេលនេះ ផ្អែកលើច្បាប់របស់រដ្ឋ លោកបានធ្វើការជា​មួយក្រុម​ការងារអភិរក្សនិយមដើម្បីតាក់តែងច្បាប់ដែលនឹងជួយដកអាវុធជាបណ្ដោះអាសន្នពីមនុស្ស​ដែលមានវិបត្តិ៕ ដោយ ៖ សុខ មាន


អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm