ហេតុការណ៍វាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សប្រហែល១០០នាក់

2023/04/12 10:22:04 pm        39

មីយ៉ាន់ម៉ា ៖ សាច់ញាតិជនរងគ្រោះនៅតែបន្តស្វែងរកសាកសពនិងអវយវៈ ដែលឆេះរោលរាលក្នុងការវាយ​ប្រហារតាមអាកាស​របស់យោធាលើភូមិមួយនៅភាគកណ្តាលសហភាពមីយ៉ាន់ម៉ា នៅថ្ងៃពុធ មួយថ្ងៃបន្ទាប់​ពីការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសនេះ ចាប់តាំងពីរបបយោធា​បានកាន់កាប់អំណាច​ក្នុងរដ្ឋប្រហារកាលពីពីរឆ្នាំមុន។

សាក្សីឃើញផ្ទាល់ភ្នែកម្នាក់ដែលបានលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដីក្នុងអំឡុងពេលនៃការវាយប្រហារ បានរៀបរាប់ពីទិដ្ឋភាពដ៏រន្ធត់នោះ នៅពេលដែលគាត់បានទៅជិតទីតាំង​នៃការវាយប្រហារតាម​អាកាសរបស់​យោធា “មានក្មេងៗស្លាប់ ស្ត្រីស្រែកយំ ហើយមានសាកសពជាច្រើននៅលើដី”។

យោងតាម​សាក្សី​ជាច្រើននាក់ និងរដ្ឋាភិបាលស្រមោលនៃរដ្ឋបាលដែលត្រូវបានបណ្តេញចេញ ព្រមទាំង​ប្រព័ន្ធផ្សព្វផ្សាយ​​ក្នុងស្រុកបាននិយាយថា មនុស្សប្រហែល 100 នាក់ រួមមានស្ត្រី និងកុមារ ត្រូវបានសម្លាប់ បន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកនៅទីប្រជុំជន Kantbalu ក្នុងតំបន់ Sagaing កាលពីថ្ងៃអង្គារ ខណៈពេលកំពុងប្រារព្ធពិធីបើកការិយាល័យរដ្ឋបាលក្នុងតំបន់មួយ ។

សាក្សីជាច្រើននាក់ បានប្រាប់CNN និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយថា នៅមុនម៉ោង ៨ ព្រឹក យន្តហោះរបស់របប​យោធាបានទម្លាក់គ្រាប់បែកលើភូមិដែលរៀបចំពិធីនោះ។ បន្ទាប់មកឧទ្ធម្ភាគចក្រ Mi35 បានហោះជុំវិញ និងបើកការបាញ់ប្រហារទៅលើភូមិមួយនាទីក្រោយមក។

អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ទោល Zaw Min Tun បានបញ្ជាក់អំពីការវាយប្រហារ​តាមអាកាសលើភូមិ Pazigyi ហើយបាននិយាយថា ប្រសិនបើការស្លាប់ជនស៊ីវិលកើតឡើងនោះ គឺដោយសារតែពួក​គេត្រូវបានបង្ខំចិត្តទៅជួយ “ក្រុមភេរវករ”។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm