ភ្នំពេញ៖ ទិដ្ឋភាពប្រជាពលរដ្ឋមកទទួលសេវារថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្តដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ ២០២៣ នេះ។
សូមបញ្ជាក់ផងដែរនៅទីតាំងរង្វង់មូលទេពមច្ឆា តំបន់OCICដែលជាគោលដៅដឹកជញ្ជូនប្រជាពលរដ្ឋទៅខេត្តកំពង់ធំ និងខេត្តសៀមរាប សង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើនបានមករង់ចាំទទួលសេវារថយន្តក្រុងនេះ។
នៅគោលនេះក៏មានវត្តមានរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីចុះពិនិត្យមើលទីតាំងរថយន្តក្រុងដឹកប្រជាពលរដ្ឋដែលត្រៀមនឹងធ្វើដំណើរទៅតាមបណ្ដាខេត្តផងដែរ៕ ដោយ ៖ កុម្ភៈ









