ឥណ្ឌា៖ ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅទីក្រុងញូដេលីបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេជិតដួលរលំ ស្របពេលដែលមានការកើនឡើងនៃការឆ្លងវីរុសកូរ៉ូណា ហើយបានសុំជំនួយពីបណ្ដាប្រទេសលោកខាងលិច និងសហគមន៍អន្តរជាតិ។ គ្រែអ្នកជំងឺត្រូវបានពេញ ហើយការផ្គត់ផ្គង់អុកស៊ីសែនមានបរិមាណទាបនៅតាមកន្លែងនានា ដែលជាហេតុនាំឱ្យមានមនុស្សស្លាប់ច្រើន។
ក្នុងករណីខ្លះវិធីតែមួយគត់ សម្រាប់អ្នកជំងឺថ្មីទទួលបានគ្រែសង្គ្រោះបន្ទាន់ ICU លុះត្រាតែអ្នកជំងឺសម្រាកលើគ្រែមុននោះបានស្លាប់។ វិបត្តិនេះហាក់ដូចជាមិនមានសញ្ញានៃការធូរស្រាលទេ មានន័យថាបុគ្គលិកពេទ្យក៏ជិតអស់កម្លាំងដែរ។ លោកវេជ្ជបណ្ឌិត Sumit Ray បានពិពណ៌នាអំពីស្ថានភាពនេះថា ជាគ្រោះមហន្តរាយដ៏ធំ ហើយបាននិយាយថា ការឆ្លើយតបដែលអាចប្រៀបធៀបទៅនឹងអ្វីដែលនឹងមាន បន្ទាប់ពីមើលឃើញថា ដូចជាការរញ្ជួយដីនោះគឺត្រូវតែមានវិធានការជាចាំបាច់។
ក្រសួងសុខាភិបាលនិយាយថា មនុស្សជាង ២២២,០០០នាក់បានស្លាប់ និងជាង ២០,២៧៥,០០០នាក់បានឆ្លង។ ប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន ៣៦៨.១៤៧នាក់ និងស្លាប់ចំនួន ៣.៤១៧នាក់កាលពីថ្ងៃច័ន្ទដោយសារតែកង្វះការធ្វើតេស្ត និងការរាយការណ៍មិនគ្រប់គ្រាន់៕
អត្ថបទ៖ សុខមាន