ក្រុមអ្នកគាំទ្ររបស់លោក Justin Pearson បានស្រែមខ្លាំងៗកាលពីថ្ងៃពុធ បន្ទាប់ពីក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ក្នុងទីក្រុង Memphis បានបោះឆ្នោតឲ្យលោកវិលចូលកាន់តំណែងនៅក្នុងសភាប្រចាំរដ្ឋធិនណេស៊ី (Tennessee) វិញ។

ការបោះឆ្នោតនេះ កើតមានឡើងបន្ទាប់ពីលោកនិង តំណាងរាស្ត្រស្បែកខ្មៅមកពីគណបក្សប្រជាធិបតេយ្យមួយរូបទៀត ត្រូវបានបណ្ដេញចេញពីតំណែងដោយប្រធានសភាដឹកនាំដោយគណបក្សសាធារណរដ្ឋកាលពីសប្ដាហ៍មុន ពីបទបំពានច្បាប់សភា នៅពេលពួកគេបានតវ៉ាប្រឆាំងនឹងអំពើហិង្សាដោយអាវុធនៅសភា។
នេះគឺលោក Pearson បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃពុធ។អ្នកមិនអាចបណ្ដេញក្ដីសង្ឃឹមបានទេ។ អ្នកមិនអាចបណ្ដេញសំឡេងរបស់យើងបានឡើយ ។ ហើយអ្នកប្រាកដជាមិនអាចបណ្ដេញការតស៊ូរបស់យើងបានជាដាច់ខាត។
លោក Justin Jones ជាអ្នកតំណាងរាស្ត្រមួយរូបផ្សេងទៀត ដែលត្រូវបានបណ្ដេញពីសភា បានស្បថចូលកាន់តំណែងវិញ ក្រោយក្រុមប្រឹក្សានៅក្នុងទីក្រុងណាស្វីល បានបោះឆ្នោតឲ្យលោកចូលកាន់តួនាទីវិញ ផ្អែកលើមូលដ្ឋានបណ្ដោះអាសន្នមួយរហូតដល់ការបោះឆ្នោតពិសេសមួយអាចបង្កើតឡើងសម្រាប់តំណាងរាស្ត្រនៅសល់អាណត្តិ២ឆ្នាំទៀត។
លោក Jones និយាយថារូបលោកនឹងលោក Pearson នឹងទៅកាន់សភារដ្ឋក្នុងទីក្រុងណាស្វីល នៅថ្ងៃព្រហស្បតិ៍នេះ និងអំពាវនាវឲ្យប្រធានសភាលោក Cameron Sexton មកពីគណបក្សសាធារណរដ្ឋលាលែងពីតំណែង ដោយហៅលោកថាជាសត្រូវចំពោះលទ្ធិប្រជាធិបតេយ្យពហុជាតិសាសន៍៕