ពលរដ្ឋនិងអ្នកធ្វើដំណើរកោះតៃវ៉ាន់ បានបែកចែងរវាងក្តីសង្ឃឹម និងការព្រួយបារម្ភ នៅអាកាសយានដ្ឋានអន្តរជាតិតាយយ័ន (Taoyuan) កាលពីថ្ងៃពុធ ខណៈប្រទេសចិន បានដាក់តំបន់គ្មានការហោះហើរនៅភាគខាងជើងកោះតៃវ៉ាន់ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែមេសា។

កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានជំរុញដោយជោគជ័យឱ្យប្រទេសចិនកាត់បន្ថយផែនការរបស់ខ្លួនក្នុងការបិទដែនអាកាសភាគខាងជើងកោះនេះ ដោយជៀសវាងការបង្អាក់ដល់ការធ្វើដំណើរដ៏ទូលំទូលាយនៅក្នុងអំឡុងពេលនៃភាពតានតឹងខ្លាំងនៅក្នុងតំបន់ដោយសារតែសមយុទ្ធយោធារបស់ប្រទេសចិន។

ប្រទេសចិនមិនបានធ្វើអត្ថាធិប្បាយលើតំបន់គ្មានការហោះហើរនោះទេ ប៉ុន្តែប្រទេសកូរ៉េខាងត្បូងដែល បានធ្វើសន្និសីទអំពីផែនការនេះ បាននិយាយថា វាគឺដោយសារតែមានវត្ថុធ្លាក់ពីយានបាញ់ផ្កាយរណប។ ដំបូងឡើយ ប្រទេសចិនបានជូនដំណឹងដល់ក្រុងតៃប៉ិថា ខ្លួននឹងដាក់តំបន់គ្មានការហោះហើរចន្លោះពីថ្ងៃទី ១៦ដល់ថ្ងៃទី១៨ ខែមេសា ប៉ុន្តែក្រសួងដឹកជញ្ជូនរបស់កោះតៃវ៉ាន់បាននិយាយថា ក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម ២៧ នាទីនៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីកោះនេះបានជំទាស់៕