លោក Vladimir Putin បានព្យាយាមកែណ្ឌកម្លាំងពលរដ្ឋរាប់ម៉ឺននាក់ ដើម្បីប្រយុទ្ធនៅក្នុងការឈ្លានពានរបស់លោកក្នុងប្រទេសអ៊ុយក្រែន កាលពីខែកញ្ញាឆ្នាំមុនដែលបង្កឲ្យមានភាពចលាចល ការភ័យខ្លាចនិងការផ្ទុះកំហឹងទូទាំងប្រទេសរុស្ស៊ី ។

សម្រាប់មនុស្សជាច្រើន ដែលអារម្មណ៍របស់ពួកគេបែបនោះ បានវិលត្រឡប់វិញ កាលពីថ្ងៃពុធ បន្ទាប់ពីសភា រុស្ស៊ីបានអនុម័តច្បាប់ ដែលបានបង្កើតឲ្យមានកម្មវិធីកែណ្ឌកម្មទ័ពកាន់តែមានប្រសិទ្ធភាព ជឿនលឿន និងលំបាកជាងមុនសម្រាប់អ្នកដែលចង់រត់គេចពីការកែណ្ឌទ័ព។
យោងតាមវិមានក្រឹមឡាំង សំណើច្បាប់ ដែលត្រូវបានអនុម័តដោយក្រុមតំណាងរាស្ត្រ កាលពីថ្ងៃពុធ និងកំពុងរង់ចាំការចុះហត្ថលេខារបស់លោកPutinតែប៉ុណ្ណោះ មុនពេលក្លាយជាច្បាប់ គឺជាការកំណត់ដំណើរការកែណ្ឌទ័ពពីរដងក្នុង១ឆ្នាំរបស់រុស្ស៊ី ។

ប៉ុន្តែទូរទស្សន៍ CNN បាននិយាយទៅកាន់ជនជាតិរុស្ស៊ីមួយចំនួនដែលច្រានចោលការធានារបស់វិមានក្រឹមឡាំង និងនិយាយថា ចំណាត់ការនេះគឺជាការចាក់គ្រឹះសម្រាប់ការប៉ុនប៉ងមួយផ្សេងទៀតដើម្បីបង្ខំជនជាតិរុស្ស៊ីឲ្យចូលទៅក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន៕