នៅព្រឹកថ្ងៃព្រហស្បតិ៍ (១៣ មេសា) កងទ័ពស៊ូដង់បានព្រមានអំពីអ្វីដែលខ្លួនបានពិពណ៌នាថា ជា "ការចល័តកងកម្លាំង និងការដាក់ពង្រាយឡើងវិញ" ដោយកងកម្លាំងគាំទ្ររហ័ស (RSF) នៅក្នុងរដ្ឋធានី Khartoum និងទីក្រុងដទៃទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធស៊ូដង់ លោក Nabil Abdallah Ali Mohammed បាននិយាយថា ការល័តរបស់កងកម្លាំងគាំទ្ររហ័ស RSF តំណាងឱ្យ "ការរំលោភច្បាប់យ៉ាងពិតប្រកដ" ។
កងកម្លាំងគាំទ្ររហ័ស RSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មុននេះថា ការពង្រាយកម្លាំងទូទាំងប្រទេសគឺជាផ្នែកនៃការបំពេញតួនាទីធម្មតារបស់ខ្លួនប៉ុណ្ណោះ៕
