ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងទ័ពអាកាសរបស់កូរ៉េខាងត្បូង បានធ្វើសមយុទ្ធចាក់សាំងលើអាកាស កាលពីថ្ងៃពុធ (១២ មេសា) ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅឧបទ្វីបកូរ៉េ។

នៅក្នុងខ្សែវីដេអូដែលចេញផ្សាយដោយកងទ័ពអាកាសបង្ហាញថា សើទែនដឹកប្រេងតាមអាកាស KC-330 បានចាក់សាំងអោយយន្តហោះចម្បាំងជាច្រើនគ្រឿង ខណៈកំពុងហោះហើរក្នុងល្បឿន ៥៣០ គីឡូម៉ែត្រក្នុងមួយម៉ោង (៣២៩ ម៉ាយក្នុងមួយម៉ោង)។
កងកម្លាំងអាកាស បាននិយាយថា សើទែនដឹកប្រេងតាមអាកាស KC-330 អាចចាក់សាំងបំពេញយន្តហោះចម្បាំង F-35Aរហូតដល់១៥គ្រឿងក្នុងមួយលើកៗ ដែលអាចឱ្យយន្តហោះទាំងនោះ ហោះហើរបានរយៈពេលមួយម៉ោងបន្ថែមទៀត។

កូរ៉េខាងជើងបាន និងកំពុងបញ្ចេញប្រតិកម្មទាំងកំហឺងចំពោះសមយុទ្ធយោធារួមគ្នានាពេលថ្មីៗនេះរវាងកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ដែលក្នុងនោះ ទីក្រុងព្យុងយ៉ាងបានឆ្លើយតបដោយបង្កើនការសាកល្បងអាវុធរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (១៣ មេសា) កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទិកគំរូថ្មីមួយ។